វៀតណាមនិងថៃបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ

(VOVWORLD) - នារសៀលថ្ងៃទី ១៩ ខែកញ្ញា នៅទីក្រុងហូជី មិញបានប្រព្រឹត្តទៅកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - ថៃលើកទី ៣។
វៀតណាមនិងថៃបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ - ảnh 1ទិដ្ឋភាពនៃកិច្ចសន្ទនាការពារជាតិវៀតណាម-ថៃ 

អញ្ជើញថ្លែងមតិនៅទីនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស បានបញ្ជាក់ថា៖ វៀតណាមតែងតែផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការការពារជាតិជាមួយថៃក្នុងនាមជាដៃគូអភិវឌ្ឍន៍ក្នុងអាស៊ាននិងស្នើក្រសួងការពារជាតិថៃ គាំទ្រក្រសួងការពារប្រទេសវៀតណាម បំពេញល្អនូវតួនាទីជាម្ចាស់ផ្ទះ រៀបចំរាល់កិច្ចប្រជុំការពារជាតិពាក់ព័ន្ធ ក្នុងឆ្នាំជាប្រធានអាស៊ាន ២០២០។

នាយឧត្តមសេនីយ៍ Natt Intracharoen រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការពារជាតិថៃក៏បានបញ្ជាក់ថា ថៃតែងតែចង់បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិជាមួយវៀតណាម ក្នុងក្របខ័ណ្ឌនៃសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងទ្វេភាគីក្នុងអាស៊ាន ដោយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីររួមចំណែកដល់សន្តិសុខ និងសន្តិភាព រួមទាំងការអភិវឌ្ឍរួមរបស់ប្រទេសទាំងពីរនិងរបស់តំបន់ទាំងមូល។

នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានឯកភាពថា ក្នុងរយៈពេលខាងមុខនេះ ភាគីទាំងពីរនឹងបន្តអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការអោយបានពេញលេញប្រកប ដោយប្រសិទ្ធភាព ក្នុងនោះផ្តោតលើការលើកកម្ពស់ខ្លឹមសារមួយចំនួនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការក្នុងវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរបានឯកភាព បង្កើនកិច្ច សហប្រតិបត្តិការរវាងកងកំលាំងនៅសមុទ្រក៏ដូចជាទប់ទល់នឹងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងគាំទ្រគំនិតផ្តួចផ្តើមរបស់គ្នាទៅវិញទៅមកពេញមួយឆ្នាំតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ