វៀតណាមនិងថៃបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិសំដៅជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
|
វៀតណាមនិងថៃបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិសំដៅជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ (VNA) |
(VOVworld) - នារសៀលថ្ងៃទី ២២ កុម្ភៈ នៅបាងកក នាយករាជរដ្ឋាភិបាលថៃ
លោក Prayut Chan-Ocha បាន ទទួលជួបសន្ទនាជាមួយគណៈប្រតិភូយោធាជាន់
ខ្ពស់របស់វៀតណាមដឹកនាំដោយរដ្ឋមន្ត្រីការពារប្រទេស នាយឧត្តមសេនីយ៍ Ngo
Xuan Lich ដែលកំពុងមានដំណើរ ទស្សនកិច្ចនៅថៃចាប់ពីថ្ងៃទី ២១ ដល់ទី ២៣
កុម្ភៈ។ រដ្ឋមន្ត្រីការពារប្រទេសវៀតណាម លោក Ngo Xuan Lich បានជូនដំណឹង
ជាមួយនាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-Ocha អំពីលទ្ធផលនៃការចរចារ
មុននេះរវាងភាគីទាំងពីរ ហើយអះអាងថា៖ ការបង្កើនកិច្ចសហប្រតិបត្តិការលើ
គ្រប់ជ្រុងជ្រោយជាមួយថៃក្នុងនោះមានវិស័យការពារជាតិគឺជាអាទិភាពមួយ
ក្នុងចំណោមអាទិភាពរបស់វៀតណាម។ ទន្ទឹមឹនងនោះ លោក Ngo Xuan Lich
បានសំដែងនូវគោលបំណងថា៖ នាយករដ្ឋមន្ត្រីថៃ Prayut Chan-Ocha នឹងបន្ត
គាំទ្រនិងបង្កលក្ខណៈងាយស្រួលសំរាប់ទំនាក់ទំនងការពាតិជាតិរវាងប្រទេស
ទាំងពីរអភិវឌ្ឍន៍រួមចំណែកជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទ្វេភាគី។ រីឯខ្លួន
វិញ នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-Ocha បានចាត់ទុកថា៖ក្នុងកាលៈ
ទេសៈនាបច្ចុប្បន្នកងទ័ពនៃប្រទេសទាំងពីរគប្បីបង្កើនកិច្ចសហប្រតិបត្តិការ
ថែមទៀតដោយឈរលើការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការប្រកប
ដោយប្រសិទ្ធភាពនិងស្វែងរកវិស័យសហការថ្មីៗ។ លោកក៏បានសន្យាបង្ក
លក្ខណៈងាយស្រួលដើម្បីភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើ
វិស័យការពារជាតិផងដែរ៕