វៀតណាមនិងថៃបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ
(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅថៃ នាព្រឹកថ្ងៃទី ១៩ សីហា នៅខេត្ត Nakhon Phanom នាយករដ្ឋន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានជួប ប្រាស្រ័យជាមួយមជ្ឈដ្ឋានសហគ្រិនវៀតណាមនៅថៃ។
វៀតណាមនិងថៃបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ |
(VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅថៃ នាព្រឹកថ្ងៃទី ១៩ សីហា នៅខេត្ត Nakhon Phanom នាយករដ្ឋន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានជួប ប្រាស្រ័យជាមួយមជ្ឈដ្ឋានសហគ្រិនវៀតណាមនៅថៃ។ ក្នុងជំនួប មជ្ឈដ្ឋានសហគ្រិនវៀតណាមនៅថៃបានវាយតំលៃខ្ពស់ចំពោះ សមិទ្ធិសេដ្ឋកិច្ចសង្គមដែលប្រទេសវៀតណាមទទួលបាននាពេលកន្លងទៅ ហើយមានគោលបំណងសហប្រតិបត្តិការវិនិយោគមកស្រុកកំណើតលើ វិស័យការច្នៃប្រឌិតកសិផលនិងការនាំចេញទំនិញ។ ដើម្បីទទួលបានលក្ខណៈ ងាយស្រួលថែមទៀតក្នុងកិច្ចសហប្រតិបត្តិការធ្វើអាជីវកម្មនិងពាណិជ្ជកម្ម បណ្ដាសហគ្រិនបានស្នើឲ្យថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជំរុញខ្សែផ្លូវដីគោកនិង ផ្លូវអាកាសតភ្ជាប់រវាងប្រទេសទាំងពីរ បើកជើងហោះហើរត្រង់រវាងទីក្រុងហា ណូយនិងខេត្ត Nakhon Phanom បង្កើតក្របខ័ណ្ឌជំរុញកិច្ចសហប្រតិបត្តិការពល កម្មរវាងថៃនិងវៀតណាម ក្នុងនោះ មានការបញ្ជូនពលករទៅធ្វើការនៅថៃ។ ថ្លែងមតិនៅពិធីជួបនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានឲ្យដឹងថា៖ ដល់ឆ្នាំ ២០២០ វៀតណាមនិងថៃដាក់គោលដៅ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន ២០ ពាន់លានដុល្លាអាមេរិក ជំរុញអភិវឌ្ឍន៍ ទេសចរណ៍សហប្រតិបត្តិការវិនិយោញឲ្យបានខ្លាំងក្លាថែមទៀត។ នាយករដ្ឋមន្ត្រីវៀតណាមមានគោលបំណងថា៖ សហគ្រិនវៀតណាមនៅថៃគឺជាស្ពានតភ្ជាប់ ពន្លឿនពាណិជ្ជកម្មទ្វេភាគី នាំទំនិញវៀតណាមចូលក្នុងប្រព័ន្ធពាណិជ្ជកម្មរបស់ ថៃ។ វាយតំលៃខ្ពស់ចំពោះការតភ្ជាប់ផ្នែកគមនាគមន៍ លោក Nguyen Xuan Phuc បានឲ្យដឹងថា៖ ភាគីទាំងពីរមិនទាន់ឆ្លើយតបនឹងតម្រូវការសហប្រតិបត្តិការនៅឡើយទេ ហើយរដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់ជាពិសេសរបៀងកើត-លិច ហើយកំពុងកសាងខ្សែហាយវៃពីទីក្រុងវៀងច័ន្ទ (ឡាវ) ដល់ខេត្ត Nghe An និងតំបន់ផ្សេងៗទៀតនៅវៀតណាម នាពេលខាងមុខ។
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅថៃរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ភាគីទាំងពីរបានចេញផ្សាយសេចក្តីថ្លែងការណ៍រួម។ តាម នោះបានសង្កត់ធ្ងន់ថា៖ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានឯកភាពបើកទូ លាយវិស័យសហប្រតិបត្តិការថែមទៀតសំដៅជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ វៀតណាម-ថៃ។ ភាគីទាំងពីរក៏បានសន្យាបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ ផ្លាស់ប្តូរព័ត៌មានចារកម្ម ឯកភាពដំណើរការចរចារអំពីកិច្ចព្រមព្រៀងបត្យាប័ននិង កិច្ចព្រមព្រៀងជួយឧបត្ថម្ភគត្តិយុត្តិខាងព្រហ្មទ័ណ្ឌ។ ថ្នាក់ដឹកនាំទាំងពីររូបអះអាង ជាថ្មីម្តងទៀតមិនអនុញ្ញាតឲ្យអង្គការឬបុគ្គលណាប្រើប្រាស់ដំបន់ដែនដីរបស់ប្រទេសម្ខាងដើម្បីដំណើរការសកម្មភាពប្រឆាំងជំទាស់ប្រទេសម្ខាងទៀតឡើយ។ ក្រៅពីកិច្ចស្យាសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានសង្កត់ធ្ងន់ ជាថ្មីម្តងទៀតនូវសារសំខាន់នៃការក្សាសន្តិភាពសន្តិសុខនិងស្ថិរភាពសុវត្ថិភាពសរីភាពនាវាចរណ៍លើសមុទ្រខាងកើត។
ភាគីទាក់ទិននានាត្រូវអនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពសេចក្តីថ្លែងការណ៍ស្តីអំពីការប្រតិបត្តិនៃភាគីនានាលើសមុទ្រខាងកើត (DOC) ហើយអះអាងជាថ្មីម្តងទៀតនូវការគាំទ្រអាស៊ាននិងចិនឆ្ពោះទៅក្រមប្រតិបត្តិតំបន់លើសមុទ្រខាងកើត (COC) យ៉ាងឆាប់រហ័ស ដោយសារគោលដៅសំខាន់ចុងក្រោយសំរាប់បញ្ហាលើសមុទ្រខាងកើតក្លាយទៅជាតំបន់សមុទ្រសន្តិភាពស្ថិរភាពនិងអភិវឌ្ឍន៍និរន្តរភាព៕