វៀតណាមនិងថៃបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យយុត្តិធម៌

វៀតណាមនិងថៃបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យយុត្តិធម៌ - ảnh 1
វៀតណាមនិងថៃបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យយុត្តិធម៌


(VOVworld)-ក្នុងដំណើរទស្សនកិច្ចការងារនៅប្រទេសថៃ នារសៀលថ្ងៃទី២៥ កុម្ភៈ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Ha Hung Cuong បានជួបសន្ទនាជាមួយ រដ្ឋមន្ត្រីយុត្
តិធម៌ថៃលោក Paiboon Khumchaya ព្រមទាំងចុះហត្ថលេខាលើកម្ម វិធីសហប្រតិប
ត្តិការរវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរក្នុងឆ្នាំ២០១៦។ នៅ ក្នុងជំនួបនេះ រដ្ឋ
មន្ត្រីទាំងពីររូបបានអះអាងថា ក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ ជានិច្ចកាលគោរព និងមានបំណងនាំទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ ឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធិភាពពីមួយថ្ងៃទៅមួយថ្ងៃ។ រដ្ឋមន្ត្រី Ha Hung Cuong មានបំណងថា ក្រសួងយុត្តិធម៌ថៃនិងរួមសហការជាមួយក្រសួងយុត្តិធម៌ វៀតណាមបង្កលក្ខណៈ
ងាយស្រួល ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការរវាងមូល ដ្ឋានបណ្តុះបណ្តាលច្បាប់ របស់ថៃជាមួយមហាវិទ្យាល័យច្បាប់ហាណូយ។ ទន្ទឹម ជាមួយគ្នានោះ នាបច្ចុប្បន្ន ក្រសួងយុត្តិធម៌វៀតណាមកំពុងកសាងយុទ្ធសាស្ត្រ អភិវឌ្ឍផ្នែកយុត្តិធម៌ ដោយ
ហេតុនេះ ភាគីវៀតណាមក៏មានបំណងរៀនសូត្រ បទពិសោធន៍អំពីរូបសណ្ឋានចាត់
តាំងនិងសកម្មភាពរបស់ក្រសួងផ្នែកយុត្តិធម៌ ថៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ