វៀតណាមនឹងទទួល ប្រមុខរដ្ឋយ៉ាងច្រើនលើសលុបដែលអញ្ជើញមកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន

(VOVWORLD) - គណៈចាត់តាំងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នាថ្ងៃទី៩ ខែសីហា បានឲ្យដឹងថា មានបរិមាណប្រមុខរដ្ឋយ៉ាងច្រើនលើស លុបដែលនឹងអញ្ជើញមកចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងហាណូយ នាខែកញ្ញា ខាងមុខនេះ ដើម្បីពិភាក្សាលើប្រធាន បទ “អាស៊ាន៤.០៖ សហគ្រាសនិងបដិវត្តន៍ឧស្សាហកម្ម៤.០”។ 
វៀតណាមនឹងទទួល ប្រមុខរដ្ឋយ៉ាងច្រើនលើសលុបដែលអញ្ជើញមកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន - ảnh 1ថ្នាក់ដឹកនៃបណ្ដាប្រទេសអាស៊ានចូលរួមវេទិកា WEF ASEAN ឆ្នាំ២០១៧ដែលត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា (រូបថត៖ TTXVN) 

តាមការជូន ដំណឹងរបស់ WEF ឲ្យដឹងថា មានប្រមុខរដ្ឋអាស៊ានចំនួន៨រូប នឹងអញ្ជើញចូល រួមព្រឹត្តិការណ៍នេះ។

        វេទិកា WEF ASEAN គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកញ្ញា នៅរដ្ឋធានីហាណូយ ដោយមានការចូលរួមរបស់តំណាងប្រមាណជាង ៨០០រូបដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល សហគ្រាស សង្គមស៊ីវិលនិងមជ្ឈដ្ឋាន អ្នកយកព័ត៌មាន។ វេទិកាលើកនេះនឹងផ្តោតការពិភាក្សាទៅលើបញ្ហាអន្តរជាតិជា ច្រើននាបច្ចុប្បន្ន ចាប់ពីជម្លោះខាងភូមិសាស្ត្រនយោបាយដល់ការគ្រប់គ្រង សហគ្រាស ការប្រើប្រាស់ពលករក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ក្រៅពីនោះ បណ្ដាថ្នាក់ដឹកនាំនឹងពិភាក្សាអំពីតុល្យភាពអំណាចថ្មីនៅទ្វីបអាស៊ី អនាគតនៃការ ងារធ្វើនៅក្នុងអាស៊ាន យថាទស្សន៍សេដ្ឋកិច្ចនៅទ្វីបអាស៊ី និងការជំរុញ សហគមន៍សេដ្ឋកិច្ចអាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ