វៀតណាមនឹងទទួលការរៀបចំរង្វាន់ APICTA ឆ្នាំ២០១៩

(VOVWORLD) -នាថ្ងៃទី ១៤ ខែឧសភា នៅរដ្ឋធានីហាណូយ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan បានអញ្ជើញជួប ពិភាក្សាជាមួយគណៈប្រតិភូសហភាពនៃបណ្តាអង្គការបច្ចេកវិទ្យាព័ត៌មានអាស៊ី-ប៉ាស៊ីហ្វិក ( Asia Pacific ITC Alliance – APICTA) ដោយ លោក Stan Singh ជាប្រធានប្រតិភូ។
វៀតណាមនឹងទទួលការរៀបចំរង្វាន់ APICTA ឆ្នាំ២០១៩ - ảnh 1វៀតណាមនឹងទទួលការរៀបចំរង្វាន់ APICTA ឆ្នាំ២០១៩ 

ក្នុងជំនួបពិភាក្សាការងារនេះ តំណាង APICTA បានស្នើវៀតណាម ទទួលការ រៀបចំពានរង្វាន់ APICTA ឆ្នាំ ២០១៩ ហើយលោក Truong Minh Tuan បាន គាំទ្រយ៉ាងពេញទំហឹងចំពោះសំណើរនេះ។ លោក Truong Minh Tuan បានសម្តែងគោលបំណងចង់បង្កើនសកម្មភាពផ្លាស់ប្តូរ និង ចែករំលែក បទពិសោធន៍ជាមួយគ្នាទៅវិញទៅមកក្នុងការកសាង និង អនុវត្តនូវរដ្ឋាភិបាល អេឡិចត្រូនិចជាមួយសមាជិក APICTA។ លោក Truong Minh Tuan ក៏បានអះអាងថែមទៀតថា ការរៀបចំរង្វាន់ APICTA 2019 មិនត្រឹមតែជាឱកាស សំរាប់វៀតណាមក្នុងការផ្សព្វផ្សាយអំពីការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយរបស់ខ្លូនប៉ុណ្ណោះទេ ថែមទាំងជាឱកាសឧទ្ទេសនាមអំពីរូបភាពមនុស្ស និងទឹកដីប្រទេសវៀតណាម ក៏ដូចជា សក្តានុពលសក្តានុភាពនៃការ អភិវឌ្ឍសេដ្ឋកិច្ច និង ឱកាសសហការជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិកទៀតផង។

គួរបញ្ជាក់ដែរថា    APICTA គឺជាអង្គការក្រៅរដ្ឋាភិបាល មិនយកកំកម្រៃ ហើយ បច្ចុប្បន្ននេះមានសមាជិកចំនួន ១៦ ប្រទេសចូលរួម។ ឆ្នាំ ២០១៦ វៀតណាម បានចូលរួមជាផ្លូវការក្នុងអង្គការ APICTA នេះ ។ ពានរង្វាន់ APICTA ជារង្វាន់ប្រចាំឆ្នាំដើម្បីលើកតម្កើងនូវផលិតផលនិងដំណោះស្រាយបច្ចេកវិទ្យា ព័ត៌មានព័ត៌មានដ៏ឆ្នើម តាមរយៈនោះ ជម្រុញការអនុវត្ត និង ទីផ្សារ បច្ចេកវិទ្យាព័ត៌មាន ទូរគមនាគមន៍ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

តាមការគ្រោងទុក រង្វាន់ APICTA 2018 នឹងត្រូវបាន ប្រារព្ធឡើងនៅទីក្រុង ក្វាងចូវ ប្រទេសចិននាខែតុលា ឆ្នាំ ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ