វៀតណាមនឹងទទួលផលច្រើនបំផុតក្នុងចំណោមប្រទេសជាសមាជិក TPP
|
វៀតណាមនឹងទទួលផលច្រើនបំផុតក្នុងចំណោមប្រទេសជាសមាជិក TPP |
Vovworld-អនុប្រធានសភាពាណិជ្ជកម្មអាមេរិកលោកស្រី Tami Overby បាន
អះអាងដូច្នេះក្នុងការផ្លាស់ប្តូរជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម
ប្រចាំនៅអាមេរិកបន្ទាប់ពីការចរចារលើ TPP បានបញ្ចប់នៅទីក្រុង Atlanta នាថ្ងៃទី
៦តុលា។ លោកស្រី Tami Overby បានចាត់ទុកថា TPP នឹងជាកត្តាផ្លាស់ប្តូរការលេង
ចំពោះពិភពលោក ពិសេសគឺចំពោះប្រទេសជាសមាជិកចំនួន១២។ លោកស្រី Tami
Overby បានសង្កត់ធ្ងន់ថា៖
“កិច្ចព្រមព្រៀងនេះនឹងជួយឲ្យវៀតណាមផ្លាស់ប្តូរក្នុងអំឡុងប៉ុន្មានទសវត្សខាងមុខ
មានន័យថាក្រុមហ៊ុនអាមេរិកក៏ដូចជាវិនិយោគិនមានសក្តានុភាពជាច្រើននឹងជ្រើស
រើសវៀតណាមដូចជាប្រទេសមានឱកាសច្រើនបំផុត។ ចូលរួម TPP ក៏ជាលិខិតទទួល
ស្គាល់អំពីស្ថិរភាពក្នុងគោលនយោបាយនិងការកំណត់អំពីបទដ្ឋានខ្ពស់ក្នុងវិស័យជា
ច្រើន។ ខ្ញុំបានសួរអង្គភាពអាជីវកម្មអាមេរិកជាច្រើនអំពីប្រទេសដែលគេយកចិត្តទុក
ដាក់បំផុតគឺភាគច្រើនគេចាត់ទុកវៀតណាមជាជម្រើសលេខមួយ។ បណ្ដារូបសណ្ឋាន
សេដ្ឋកិច្ចសុទ្ធតែសឲ្យឃើញថាវៀតណាមនឹងទទួលបានផលច្រើនបំផុតពី TPP។ TPP
ទាមទាការផ្លាស់ប្តូរមួយចំនួនពីវៀតណាមប៉ុន្តែនឹងមានដំណាក់កាលផ្លាស់ប្តូរដើម្បីជួយ
ប្រទេសជាតិមានពេលវេលានិងសមត្ថភាពគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរខឿនសេដ្ឋកិច្ច។”
ស្ដីពីការដែល TPP នឹងមានឥទ្ធិពលចំពោះទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-
អាមេរិក លោកស្រី Tami Overby បានឲ្យដឹងថា៖
“TPP នឹងមានឥទ្ធិពលសកម្មចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
អង្គភាពអាជីវកម្មអាមេរិកសុទ្ធតែមានទស្សនៈសកម្មចំពោះវៀតណាមនិងខ្ញុំជឿជាក់ថា
TPP នឹងនាំវៀតណាមឡើងថានៈលេខមួយក្នុងបញ្ជីឈ្មោះបណ្ដាប្រទេសដែលអង្គភាព
អាជីវកម្មអាមេរិកចង់វិនិយោគឬបើកទូលាយសកម្មភាពវិនិយោគដែលមានស្រាប់។
កំពុងមានការយកចិត្តទុកដាក់ជាច្រើននិងសញ្ញាសកម្មពីអង្គភាពអាជីវកម្មអាមេរិកចំពោះវៀតណាមតាំងពីពេលនេះមក៕”