វៀតណាមនិងទួរគីខំប្រឹងប្រែងទទួលទំហំពាណិជ្ជកម្មនាំចេញចំនួន៤ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០

(VOVWORLD) -កិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការចម្រុះវៀតណាម និងទួរគីបានប្រព្រឹត្តទៅនាថ្ងៃទី១៣កក្កដានៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀត ណាម លោក Tran Tuan Anh និងលោក Mehmet Muezzinoglu រដ្ឋមន្ត្រីក្រសួងការងារ និងសុខុមាលភាពសង្គមទួរគី។
វៀតណាមនិងទួរគីខំប្រឹងប្រែងទទួលទំហំពាណិជ្ជកម្មនាំចេញចំនួន៤ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០ - ảnh 1 វៀតណាមនិងទួរគីខំប្រឹងប្រែងទទួលទំហំពាណិជ្ជកម្មនាំចេញចំនួន៤ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០

កិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការចម្រុះវៀតណាម និងទួរគីបានប្រព្រឹត្តទៅនាថ្ងៃទី១៣កក្កដានៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh និងលោក Mehmet Muezzinoglu រដ្ឋមន្ត្រីក្រសួងការងារ និងសុខុមាលភាពសង្គមទួរគី។

តាមរដ្ឋមន្ត្រី លោក Tran Tuan Anh ថា៖ទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាមនិងទួរគីនាបច្ចុប្បន្ន ទទួលបាន១,៥ពាន់លានដុល្លារអាមេរិក/ឆ្នាំ មិនសមនឹងសក្ដានុភាពរបស់ប្រទេសនីមួយៗ ។ភាគីទាំងពីរបានឯកភាពដាក់គោលដៅគឺលើកកំពស់ទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់៤ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០២០។ អំពីវិស័យឧស្សាហកម្ម ភាគីទាំងពីរបានឯកភាពបើកទូលាយកិច្ចសហប្រតិបត្តិការដើម្បីជួយឧបត្ថម្ភសកម្មភាពរបស់សហគ្រាសធុនតូចនិងមធ្យម។អំពីវិស័យវិនិយោគភាកីទាំងពីរបានឯកភាពនឹងចុះហត្ថលេខាលើអនុស្សា រណះ នៃការយោគយល់ស្ដីអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងមណ្ឌលសេដ្ឋកិច្ចមណ្ឌលឧស្សាហកម្ម  និងមណ្ឌលកែច្នៃរវាងក្រសួងផែនការនិងវិនិយោគរបស់វៀតណាម និងក្រសួងសេដ្ឋកិច្ចទួរគី សំដៅបង្កលក្ខណះងាយស្រួលសំរាប់កិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរ។ ក្រៅពីនោះ ភាគីទាំងពីរក៏បានឯកភាពបើកទូលាយកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗទៀត ដូចជា៖ ថាមពល កែច្នៃម្ហូបអាហារ សំណង់ ម៉ាស៊ីន…ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ