វៀតណាមនឹងធ្វើតេស្ត កូវីដ-១៩សម្រាប់អ្នកតំណាងទាំងអស់ដែលអញ្ជើញចូលរួមមហាសន្និបាតលើកទី១៣របស់បក្ស

(VOVWORLD) - អ្នកតំណាងគ្រប់រូបដែលអញ្ជើញចូលរួមមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣នាពេលខាងមុខ នឹងត្រូវបានយកសំណាក ២លើកដើម្បីធ្វើតេស្តជម្ងឺ រាតត្បាត Covid-19។ 

វៀតណាមនឹងធ្វើតេស្ត កូវីដ-១៩សម្រាប់អ្នកតំណាងទាំងអស់ដែលអញ្ជើញចូលរួមមហាសន្និបាតលើកទី១៣របស់បក្ស - ảnh 1ទិដ្ឋភាពនៃជំនួបធ្វើការ។ (រូបថត៖ plo.vn)
នេះបើតាមការថ្លែងរបស់នាយកមន្ទីរសុខាភិបាលហាណូយ លោក Nguyen Khac Hien នៅក្នុងជំនួបធ្វើការតាមប្រព័ន្ធអនឡាញរបស់គណៈ កម្មការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 កាលពីរសៀលថ្ងៃ ទី១៤ មករា។ មន្ទីរសុខាភិបាលហាណូយបានត្រៀម សម្ភារៈនិងឧបករណ៍ដើម្បី បម្រើការធ្វើតេស្តរួចរាល់ហើយ។ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៣ មករា ទីក្រុង ហាណូយនឹងដំណើរការយកសំណាកលើកទី១និងលើកទី២សម្រាប់បណ្ដាអ្នកតំណាងដែលអញ្ជើញចូលរួមមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣។ មជ្ឈ មណ្ឌលគ្រប់គ្រងជម្ងឺឆ្លង (CDC) ទីក្រុងហាណូយ នឹងទទួលបន្ទុកការធ្វើតេស្ត សម្រាប់អ្នកតំណាង ភ្ញៀវកិត្តិយស និងបុគ្គលិកបម្រើមហាសន្និបាតគ្រប់គ្នា។
គួរបញ្ជាក់ថា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្ស នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ មករា ដល់ថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២១ នៅរដ្ឋធានី ហាណូយ។ នេះជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់បំផុតនៅវៀតណាម ដែល បានប្រារព្ធធ្វើឡើងជារៀងរាល់៥ឆ្នាំម្ដង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ