វៀតណាមនឹងនាំចេញក្រមលក្ខណៈវិនិច្ឆ័យស្ដីពីលិខិតឆ្លងដែនវ៉ាក់សាំងដើម្បីទទួលភ្ញៀវទេសចរក្នុងពេលឆាប់ៗ
(VOVWORLD) - តាមលោកស្រី Le Thi Thu Hang ឲ្យដឹងថា ខ្លឹមសារសំខាន់មួយនៃក្រមលក្ខណៈ វិនិច្ឆ័យស្ដីពីលិខិតឆ្លងដែនសុខភាពអេឡិចត្រូនិក គឺជាប្រភេទវ៉ាក់សាំងដែលត្រូវបាន ទទួលស្គាល់នៅពេលភ្ញៀវទេសចរចូលមក វៀតណាម។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម
លោកស្រី Le Thi Thu Hang។ |
ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី៧ ខែ តុលា តាមប្រព័ន្ធវីដេអូ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បាននិយាយថា ក្រសួងការបរទេសនឹងផ្ដល់ព័ត៌មានមួយចំនួនពាក់ព័ន្ធដល់ លិខិតឆ្លងដែនសុខភាពអេឡិចត្រូនិក (លិខិតឆ្លងដែនវ៉ាក់សាំង) និងផែនការបើកសេដ្ឋ កិច្ចឡើងវិញ ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខរបស់វៀតណាម។ តាមលោកស្រី Le Thi Thu Hang ឲ្យដឹងថា ខ្លឹមសារសំខាន់មួយនៃក្រមលក្ខណៈ វិនិច្ឆ័យស្ដីពីលិខិតឆ្លងដែនសុខភាពអេឡិចត្រូនិក គឺជាប្រភេទវ៉ាក់សាំងដែលត្រូវបាន ទទួលស្គាល់នៅពេលភ្ញៀវទេសចរចូលមកវៀតណាម។ លោកស្រីមានប្រសាសន៍ថា៖
“វៀតណាមទទួលស្គាល់ប្រភេទវ៉ាក់សាំងនានាដែលត្រូវបាន WHO មជ្ឈមណ្ឌល គ្រប់គ្រងរោគរាតត្បាតអាមេរិក ទីភ្នាក់ងារគ្រប់គ្រងឱសថអឺរ៉ុប ឬក្រសួងសុខា ភិបាលវៀតណាមផ្ដល់អាជ្ញាប័ណ្ណជាបន្ទាន់។ ក្រៅពីនោះ ក្រសួងវប្បធម៌ កីឡានិង ទេសចរណ៍ក៏កំពុងសហការជាមួយស្ថាប័នផ្សេងៗ ស្រាវជ្រាវ សាកល្បង ការទទួល ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងមកដល់វៀតណាម ដំបូងបង្អស់គឺអនុវត្តន៍ជា សាកល្បងនៅ Phu Quoc”៕