វៀតណាមនិងន័រវែល៖ពិភាក្សាអំពីបញ្ហាសមុទ្រខាងកើតនិងបណ្ដាការជះឥទ្ធិពលចំពោះសន្តិសុខក្នុងតំបន់

 វៀតណាមនិងន័រវែល៖ពិភាក្សាអំពីបញ្ហាសមុទ្រខាងកើតនិងបណ្ដាការជះឥទ្ធិពលចំពោះសន្តិសុខក្នុងតំបន់ - ảnh 1
លោក Hoang Anh Tuan 

          (VOV)_ជំនួបសន្ទនា ៖ពិភាក្សាអំពីបញ្ហាសមុទ្រខាងកើតនិងបណ្ដាការ​ជះ
ឥទ្ធិពល ចំពោះសន្តិសុខក្នុងតំបន់ ​ត្រូវបានប្រព្រឹត្តទៅ នាថ្ងៃទី ២៤ មិថុនា ​នៅទី
ក្រុង Oslo ( ន័រវែល) ដោយមានការចូលរួមរបស់បណ្ដាអ្នកប្រាជ្ញ​ ដំណាង​​ក្រសួង​ការបរទេសន័រវែល។ ថ្លែងមតិនៅទីនេះ ប្រធានវិទ្យាស្ថាន​ស្រាវ​ជ្រាវ​យុទ្ធសាស្ត្រ  និងកិច្ចការបរទេសវៀតណាមលោក Hoang Anh Tuan បានលើកច្បាស់ថា៖​វៀតណាមមានគ្រប់ភាស្តុតាងប្រវត្តិ​សាស្ត្រ ​មូលដ្ឋានគតិយុត្តិបញ្ជាក់អំពីប្រជុំកោះ
ទាំងពីរ Hoang Sa និង Truong Sa គឺរបស់វៀតណាម។ សកម្មភាពរបស់ចិន  ដែលបាន ដាក់ស្ថានីយខួង Haiyan Shiyou ៩៨១ នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ  និងតំបន់ខ្ពង់ រាបបាតសមុទ្រ​របស់វៀតណាម ពីដើមខែឧសភាឆ្នាំ២០១៤មក គឺរំលោភ ទៅលើ
ច្បាប់ អន្តរជាតិ ពិសេសគឺអនុសញ្ញា អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ឆ្នាំ
 ១៩៨២។ លោក Hoang Anh Tuan បានស្នើមជ្ឈដ្ឋានអ្នកប្រាជ្ញន័រវែល រួមជាមួយ​សហគមន៍អន្តរជាតិនឹងឡើងសម្លេងស្នើចិន ត្រូវគោរពច្បាប់អន្តរជាតិ បញ្ចប់រាល់
សកម្មភាពដោយឯកតោភាគី គំរាមគំហែងទៅលើសន្តិភាព សន្តិសុខ ​និងស្ថិរភាព
នៅក្នុងតំបន់។ នៅទីនេះ មតិជាច្រើនបានសម្ដែងនូវការព្រួយបារម្ភចំពោះអំពើដោយ ឯកតោភាគីរបស់ចិននេះ និងលើកច្បាស់ថា៖ ភាគីនានាត្រូវដោះស្រាយបញ្ហានេះ
ដោយសន្តិវិធី សមភាព និងត្រូវគោរពច្បាប់អន្តរ​ជាតិ អនុសញ្ញាអង្គការសហប្រជា
ជាតិ  ស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ពីនោះ​នាំមកនូវស្ថិរភាពយូរអង្វែងនៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ