វៀតណាមនិងនូវែល ហ្សេឡង់បង្កើនកិច្ចសហប្រតិបត្តិការខាងយោធា
|
រដ្ឋមន្រ្តី ក្រសួងការពារប្រទេសវៀតណាមលោកPhung Quang Thanhនិងសមភាគីនូវែលហ្សេឡង់ លោកJonathan Coleman(រូបថតInternet) |
Vovworld-គណះប្រតិភូយោធាជាន់ខ្ពស់វៀតណាមដឹកនាំដោយរដ្ឋមន្រ្តី
ក្រសួងការពារប្រទេសវៀតណាមលោកPhung Quang Thanhបានទៅ
បំពេញទស្សនកិច្ចជាផ្លូវការនៅនូវែលហ្សេឡង់ពីថ្ងៃទី២០ដល់ទិ២៥
មិនានាថ្ងៃទី២២មិនាគណះប្រតិភូយោធាជាន់ខ្ពស់វៀតណាមនិងនាគណះ
ប្រតិភូក្រសួងការពារជាតិនៃប្រទេសម្ចាស់ផ្ទះបានដំណើរការចរចារ។នៅទី
នេះមលោកPhung Quang Thanhនិងសមភាគីនូវែលហ្សេឡង់លោកJonathan Colemanបានផ្លាស់ប្តូរមតិស្តីពីសភាពការណ៍នៅក្នុងដំបន់និងនៅលើ
សកលលោកដែលភាគីទាំង២រួមយកចិត្តទុកដាក់។លោកPhung Quang Thanh
បានអះអាងថា៖វៀតណាមមានការយកចិត្តទុកដាក់ដល់ទំនាក់ទំនងដៃគូ
លើគ្របវិស័យជាមួយវែលហ្សេឡង់ដែលក្នុងនោះមានទំនាក់ទំនងខាងយោធា។ក្នុងពេលនោះលោកJonathan Colemanអះអាងថា៖ក្រសួងការពារជាតិនូវែលហ្សេ
ឡង់នឹងសហប្រតិបត្តិការជាមួយក្រសួងការពារប្រទេសវៀតណាមលើវិស័យ
បណ្តុះបណ្តាលជាពិសេសការលើកំពស់សមត្ថភាពភាសាអង់ក្លេសសំរាប់នាយ
យុទ្ឋជនវៀតណាម៕