វៀតណាមនិងនូវែលសេឡង់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
(VOVWORLD) -នាព្រឹកថ្ងៃទី១៣មិនា ពិធីទទួលស្វាគមន៍ជាផ្លូវការនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានប្រារព្ធឡើង នៅទីក្រុង Auckland។នៅក្នុងជំនួបចរចាបន្ទាប់ពីពិធីបដិសណ្ឋារកិច្ច ភាគីទាំងពីរបាន រក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ព្រមទាំងបង្កើនការជួបប្រា ស្រ័យប្រជាជន។
លើវិស័យការពារជាតិនិងសន្តិសុខ នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern បានឯកភាពថា ភាគីទាំងពីរនឹងអនុវត្តយ៉ាងសកម្មនូវកិច្ចសហប្រតិ បត្តិការជាក់ស្តែងក្នុងក្របខ័ណ្ឌនៃកម្មវិធីធ្វើសកម្មភាពស្តីពីកិច្ចសហប្រតិបត្តិការការពារ ជាតិ ២០១៨-២០២១ដែលទើបនឹងបានចុះហត្ថលេខា។ ភាគីទាំងពីរឯកភាពបង្កើនកិច្ច សហប្រតិ បត្តិការលើវិស័យឧស្សាហកម្មការពារជាតិ។
ទិដ្ឋភាពនៃជំនួបចរចា |
លើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ភាគីទាំងពីរបានឯកភាពជម្រុញវិធានការ ពន្លឿនពាណិជ្ជកម្មមួយចំនួន ខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន គោលដៅ១,៧ដល់២ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើរឲ្យនូវែលសេ ឡង់ពិនិត្យលើ ការដំឡើងកម្រិតជំនួយអភិវឌ្ឍន៍សម្រាប់វៀតណាម និងផ្តោតការយកចិត្តទុកដាក់លើ វិស័យកសិកម្មនិងជនបទ អភិវឌ្ឍន៍ប្រភពធនធានមនុស្សជាដើម។ នាយករដ្ឋមន្ត្រី នូវែលសេឡង់បានអះអាងថា នឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាល ប្រភពធនធានមនុស្សក្រោមរូបភាពផ្សេងគ្នា គាំទ្រការចំពោះក្រុមហ៊ុនអាកាស ចរណ៍នៃប្រទេសទាំងពីរ បើកទូលាយជើងហោះហើរត្រង់ បង្កលក្ខណៈ ងាយស្រួលសម្រាប់កិច្ច សហប្រតិបត្តិការពាណិជ្ជកម្មនិងទេសចរណ៍។
នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern បានអះអាងថា គាំទ្រ និងសហប្រតិបត្តិការជាមួយវៀតណាមក្នុងឆ្នាំ២០២០ ខណៈដែលវៀតណាមជាប្រធាន ប្តូរវែណរបស់អាស៊ាន។ ភាគីទាំងពីរបានឯកភាព រួមសហការអនុវត្តកិច្ចព្រមព្រៀង គ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។
បញ្ចប់ជំនួបចរចា នាយករដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញជាកសីណសាក្សី ពិធីចុះ ហត្ថលេខាលើឯកសារសំខាន់មួយចំនួន៕