វៀតណាមនិងនូវែលហ្សេឡង់ជំរុញកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មនិងវិនិយោគ លើកស្ទួយទំហំពាណិជ្ជកម្មទ្វេភាគី
(VOVWORLD) - វៀតណាមនិងនូវែលហ្សេឡង់ចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យពាណិជ្ជកម្មនិងវិនិយោគ សំដៅលើកស្ទួយទំហំពាណិជ្ជកម្មទ្វេភាគី។ នេះជា សំណើរមួយក្នុងចំណោមសំណើររបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅក្នុងជំនួបជាមួយលោក Damien O’Connor រដ្ឋមន្រ្តីក្រសួង កសិកម្ម សន្តិសុខជីវវិទ្យា សុវត្ថិភាពចំណីអាហារនិងបញ្ហាជនបទ និងជារដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មនិងកំណើននាំចេញនូវែលហ្សេឡង់ នាថ្ងៃទី២៩ ខែសីហា នៅ ទីក្រុងហាណូយ។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងស្ដាំ) ទទួលជួបរដ្ឋមន្រ្តីនូវែលហ្សេឡង់លោក Damien O'Connor |
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានឲ្យដឹងថា នាឆ្នាំ២០២០ វៀត ណាមនឹងកាន់តំណែងជាប្រធានអាស៊ាន។ នេះក៏ជាឆ្នាំដែលអាស៊ាននិងនូវែល ហ្សេឡង់រំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងភាពជាដៃគូនិងខួបលើកទី៥ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រផងដែរ។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យ នូវែលហ្សេឡង់សហការយ៉ាងស្អិតរមួតជាមួយវៀតណាមក្នុងការរៀបចំបណ្ដាសន្និសីទរវាងអាស៊ានជាមួយដៃគូនានា។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានឲ្យដឹងថែមទៀតថា វៀត ណាមប្ដេជ្ញាចិត្តឲ្យសច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មលើគ្រប់ជ្រុងជ្រោយនិងជឿនលឿនសំរាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ក្នុងឆ្នាំ២០១៨ ហើយមាន គោលបំណងថា នូវែលហ្សេឡង់ក៏ឲ្យសច្ចាប័នលើកិច្ចព្រមព្រៀងនេះយ៉ាងឆាប់ៗ។
ស្ដីពីសក្ដានុភាពសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើឲ្យនូវែលហ្សេឡង់ជួយឧបត្ថម្ភវៀតណាមរៀបចំ ការធ្វើផលិតកម្មនិងបង្កើតខ្សែសង្វាក់តំលៃសម្រាប់ផ្លែស្រកានាគវៀតណាម ដើម្បីជំរុញខ្លាំងការនាំប្រភេទផ្លែនេះចេញទៅទីផ្សារពិភព លោក។
រីឯខ្លួនវិញ រដ្ឋមន្រ្តីក្រសួងកសិកម្ម សន្តិសុខជីវវិទ្យា សន្តិសុខចំណីអាហារ និងបញ្ហាជនបទលោក Damien O’Connor បានឲ្យដឹងថា នូវែលហ្សេឡង់ត្រៀម ខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមកសាងខ្សែសង្វាក់តំលៃសម្រាប់ផ្លែស្រកានាគ ក៏ដូចជាក្នុងការគ្រប់គ្រងសុវត្ថិភាពអនាម័យចំណីអាហារនិងវិស័យផ្សេងៗជា ច្រើនទៀត៕