វៀតណាមនឹងបងក្កលក្ខណៈងាយស្រួលសំរាប់បណ្ដាអង្គភាពអាជីវកម្មជប៉ុន

(VOVworld) - នារសៀលថ្ងៃទី១៥ កក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយលោក Hiroshi Watanabe ទេសា
ភិបាលធនាគាសហប្រតិបតិ្តការអន្តរជាតិជប៉ុន (JBIC) ដែលកំពុងបំពេញទស្សនកិច្ច
នៅវៀតណាម។នៅទីនេះ លោក Truong Tan Sang បានវាយតំលៃខ្ពស់ចំពោះគោលដៅ
ក្នុងដំណើរទស្សនកិច្ចលើកនេះគឺបន្តកម្មវិធីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋទាំង
កាន់តែពីស៊ីជុំរៅជាងទៀតជាពិសេសក្នុងការអនុវត្តដំណើរការចូលរួមកិច្ចព្រមព្រៀង
ដៃគូសេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វិក (TPP)។លោក Truong Tan Sang បានសង្កត់ធ្ងន់ថា វៀតណាម
នឹងបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មជប៉ុននានាដែលវិនិយោគទុននៅ
វៀតណាម និងជឿជាក់ថាតាមរយៈបណ្ដាសកម្មភាពជំរុញការវិនិយោគដោយមាន
គោលនយោបាយជាច្រើនរបស់វៀតណាម និងមានអង្គភាពអាជីវកម្មជប៉ុនជាច្រើន
ទៀតមកធ្វើវិនិយោគនៅវៀតណាម។

វៀតណាមនឹងបងក្កលក្ខណៈងាយស្រួលសំរាប់បណ្ដាអង្គភាពអាជីវកម្មជប៉ុន - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបសន្ទនាជាមួយ
លោក Hiroshi Watanabe ទេសាភិបាលធនាគាសហប្រតិបតិ្តការ អន្តរជាតិជប៉ុន (JBIC) (រូបថត៖TTXVN)


រីឯខ្លួនវិញ លោក Hiroshi Watanabe បានឲ្យដឹងថា នាពេលកន្លងទៅបណ្ដាអង្គភាព
អាជីវកម្មជប៉ុនបានវាយតំលៃខ្ពស់ចំពោះបរិយាកាសវិនិយោគរបស់វៀតណាមនៅក្នុង
តំបន់ ជាពិសេសគឺទំនុកទុកចិត្តនយោបាយ។លោកបានឲ្យដឹងបន្ថែមថា ជប៉ុននឹងចុះ
ហត្ថលេខាលើកិច្ចសន្យាឥណទានជាមួយវៀតណាមក្នុងការកសាងរោងចក្រអគ្គិសនី
Vinh Tan ៤ និងផ្លាស់ប្ដូរអំពីកិច្ចសហប្រតិបតិ្តការកសាងគម្រោងការណ៍ផ្សេងៗទៀតនៅ
Nghi Son Vung Ang និង ​Van Phong។លោកបានបញ្ជាក់ថា នាពេលខាងមុខ​នេះ កម្មវិធី
ជួយឧប្ថម្ភ ODA របស់ជប៉ុនសំរាប់វៀតណាម នឹងបន្តរក្សាដោយស្ដែងចេញប្រសិទ្ធិភាព
ជាក់ស្ដែងដែលភាគីទាំង២កំពុងអនុវត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ