វៀតណាមនឹងបង្កើនទំនាក់ទំនងទ្វេភាគីនិងលើកកំពស់ទំនាក់ទំនងពហុភាគី

(VOVWORLD) - នេះបើតាមការអះអាងរបស់លោក Hoang Binh Quan ប្រធានគណៈ ទាក់ទងបរទេសមជ្ឈឹមបក្សវៀតណាម នៅពេលឆ្លើយបទសម្ភាសន៍អ្នកសារព័ត៌ មាន នារសៀលថ្ងៃទី២៧ មករា នៅខាងក្រៅមហា សន្និបាតបក្សទូទាំងប្រទេស លើកទី១៣។
វៀតណាមនឹងបង្កើនទំនាក់ទំនងទ្វេភាគីនិងលើកកំពស់ទំនាក់ទំនងពហុភាគី - ảnh 1លោក Hoang Binh Quan ប្រធានគណៈទាក់ទងបរទេសមជ្ឈឹមបក្សវៀតណាម។
តាមលោក Hoang Binh Quan បានបញ្ជាក់ថា វៀតណាមកំពុង អនុវត្តមាគ៌ាកិច្ចការបរទេសដោយឯករាជ្យភាព ម្ចាស់ការ សន្តិភាព សហប្រតិបត្តិ ការនិងការអភិវឌ្ឍ ធ្វើពិពិធកម្មនិងពហុភាវូបនីយកម្មទំនាក់ទំនងអន្តរជាតិ។ វៀត ណាមតែងតែគាំទ្រចំពោះគំនិតផ្ដួចផ្ដើមឬការតភ្ជាប់អន្តរជាតិនិងតំបន់ ដើម្បី វិបុលភាព សន្តិសុខនិងការអភិវឌ្ឍរួម។ និយាយអំពីចំណុចស្នូលក្នុងកិច្ចការ បរទេសរបស់វៀត ណាមនាពេលខាងមុខ លោក Hoang Binh Quan បានមាន ប្រសាសន៍ថា៖ “ឯកសារដាក់ជូនមហា សន្និបាតបក្សលើកទី១៣បាននិយាយដល់ការបង្កើនទំនាក់ទំនងទ្វេភាគី និងលើកកំពស់ទំនាក់ទំនងពហុភាគី ដែលមានន័យថា វៀត ណាមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីធ្វើឲ្យទំនាក់ទំនងទ្វេភាគី នានារបស់វៀតណាមកាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាពជាងទៀត ក្នុងនោះ ធ្វើយ៉ាងណាដើម្បីបង្កើនការជឿទុកចិត្តគ្នាខាងនយោបាយ ពង្រឹងមូលដ្ឋានគ្រឹះ មិត្តភាព ហើយបង្កើនកិច្ចសហប្រតិបត្តិការឲ្យមានប្រសិទ្ធភាពខ្ពស់និងជាក់ស្ដែង ជាង។ នាបច្ចុប្បន្ន បក្សកុម្មុយនិស្តវៀត ណាមបានចេញផ្សាយសេចក្ដីសម្រេចចិត្ត ស្ដីពីការលើកកំពស់ទំនាក់ទំនងពហុភាគី។ តាមនោះ វៀតណាមិនត្រឹមតែចូល រួមយន្តការពហុភាគីនានាប៉ុណ្ណោះទេ ប៉ុន្តែចូលរួមយ៉ាងសកម្មនិងដោយម្ចាស់ការ ព្រមទាំងម្ចាស់ការលើកឡើងគំនិតផ្ដួចផ្ដើមនិងចូលរួមគំនិតផ្ដួចផ្ដើមពហុភាគី ទៀតផង។ នេះគឺជាជំហានអភិវឌ្ឍនៅក្នុងគោលជំហរស្ដីពីកិច្ចការបរទេស របស់បក្ស និងរដ្ឋាភិបាលវៀតណាមក្នុងអាណត្តិខាងមុខ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ