វៀតណាមនឹងបាញ់បង្ហោះផ្កាយរណបបង្ហាញរូបភាពផែនដីក្នុងឆ្នាំ២០១៨

វៀតណាមនឹងបាញ់បង្ហោះផ្កាយរណបបង្ហាញរូបភាពផែនដីក្នុងឆ្នាំ២០១៨ - ảnh 1
ដំណើរការអភិវឌ្ឍន៍ផ្កាយរណប “Made in Vietnam” (រូបថត៖VNSC)

(VOVworld) - មជ្ឈមណ្ឌលផ្កាយរណបជាតិវៀតណាម (VNSC) បានឲ្យដឹងថា
ផ្កាយរណបទស្សនាផែនដី Micro Dragon គូប្លង់ដោយក្រុមវិស្វករវៀតណាមគ្រោង
នឹងផលិតនាខែកញ្ញាឆ្នាំ២០១៦ ហើយត្រៀមខ្លួនជាស្រេចបាញ់បង្ហោះទៅកាន់
ដងតារាវិថីនាឆ្នាំ២០១៨។ផ្កាយរណប Micro Dragon មានតួនាទីប្រមែប្រមូលព័ត៌
មានបង្ហាញរូបភាព តំបន់ឆ្នេរសមុទ្រសំដៅវាយតំលៃគុណភាពទឹក កំណត់ទីតាំង
នៃប្រភពជលផល​ ព្រមទាំងតាមដានការផ្លាស់ប្ដូរនៃបាតុភូតកើតឡើងនៅតំបន់
នេះដើម្បីបម្រើឲ្យ ផ្នែកចិញ្ចឹមជលផលវៀតណាម។
តាមដំណើរការអភិវឌ្ឍន៍ផ្កាយរណប “Made in Vietnam” គឺក្រោយពីពេលបាញ់
បង្ហោះប្រកបដោយជោគជ័យផ្កាយរណបតូច Pico Dragon ដែលមានទម្ងន់១គីឡូ
 ក្រាមតែប៉ុណ្ណោះ វៀតណាមនឹងបាញ់បង្ហោះផ្កាយរណប Nano Dragon មានទម្ងន់
១០គីឡូក្រាមនាឆ្នាំ២០១៦។ហើយដល់ឆ្នាំ២០១៨ ផ្កាយរណប Micro Dragon មាន
ទម្ងន់៥០គីឡូក្រាមនឹងត្រូវបានបាញ់បង្ហោះទៅកាន់ដងតារាវិថី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ