វៀតណាមនិងបណ្តាប្រទេសអាហ្វ្រិកតែងតែគាំទ្រនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមក

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យ សហព័ន្ធអេត្យូពី នារសៀលថ្ងៃទី២៤ខែសីហា  (នាយប់ថ្ងៃដដែលតាមម៉ោងវៀត ណាម) ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទៅទស្សនា ទីស្នាក់ការសហភាពអាហ្វ្រិកនិងជួប សវនការជាមួយប្រធានស្តីទីគណៈកម្មាធិការសហភាពអាហ្វ្រិក លោកស្រី  Amira Elfadil Mohammed Elfadil។

វៀតណាមនិងបណ្តាប្រទេសអាហ្វ្រិកតែងតែគាំទ្រនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមក - ảnh 1ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញជួបសវនាការជាមួយ ប្រធានស្តីទីគណៈកម្មាធិការសហភាពអាហ្វ្រិក លោកស្រី  Amira Elfadil Mohammed Elfadil

ប្រធានាធិបតី Tran Dai Quang បានអះអាងថា: វៀតណាមនិងបណ្តាប្រទេស អាហ្វ្រិកតែងតែគាំទ្រនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការតស៊ូដើម្បីរំដោះ ប្រ ទេសជាតិនាអតីតកាលនិងក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសព្វថ្ងៃនេះ។ ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់ធ្ងន់នូវគោលនយោបាយមុនក៏ ដូចជាក្រោយរបស់វៀតណាម គឺយកចិត្តទុកដាក់នូវទំនាក់ទំនងជាមួយបណ្តា ប្រទេសអាហ្វ្រិក។ លោកមានបំណងចង់ឲ្យបណ្តាប្រទេសអាហ្វ្រិកនិងវៀត ណាមគាំទ្រនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីពង្រឹងបន្ថែមទៀតនូវតួនាទី សំលេងនិងឥទ្ធិពលនៅក្នុងយន្តការពហុភាគីដូចជានៅអង្គការសហប្រជាជាតិ ក្នុងចលនាមិនចូលបក្សសម្ព័ន្ធនិងក្របខ័ណ្ឌសហប្រតិបត្តិការ Nam-Nam ព្រម ទាំងស្នើឲ្យ ប្រទេសអាហ្វ្រិកទាំងអស់ គាំទ្រវៀតណាមចុះឈ្មោះជាសមាជិក មិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិអាណត្តិ២០២០-២០២១។

រីឯប្រធានស្តីទី Amira Elfadil Mohammed Elfadil បានវាយតម្លៃខ្ពស់ចំពោះ វៀត ណាមដែលបានចូលរួមសកម្មក្នុងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមចំណែករក្សាសន្តិភាពនៅអាហ្វ្រិកដែលរួមចំណែកដល់ការថែរក្សា សន្តិភាពនៅអាហ្វ្រិក។ លោកស្រី Amira Elfadil Mohammed Elfadil បានវាយ តំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាហ្រ្វិកនិងវៀតណាម ដោយបានកំណត់លើវិស័យអាទិភាពមួយចំនួន ដូចជាការកែច្នៃ វិស័យកសិកម្ម រុករករ៉ែនិងទេសចរណ៍ជាដើម។ លោកស្រី Amira Elfadil Mohammed Elfadil បានអះអាងថាសហភាពអាហ្វ្រិកត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការជាមួយ វៀតណាមក្នុងបណ្តាវេទិការពហុភាគី ពិសេសនៅក្នុងក្របខ័ណ្ឌអង្គការសហ ប្រជាជាតិនិងប្លុកនិយាយភាសាបារាំង។

នាថ្ងៃដដែល ភរិយាប្រធានរដ្ឋវៀតណាម លោកជំទាវ Nguyen Thi Hien បាន អញ្ជើញទៅទស្សនានិងប្រគល់អំណោយដល់អ្នកជំងឺនៅគ្រឹះស្ថាន មូលនីធិ Hamlin Fistula Ethiopia Foundation ។ មូលនីធិ Hamlin Fistula Ethiopia Foundation គឺជាអង្គការសប្បុរសធម៌មួយដែលបានរៀបចំឡើងដើម្បីព្យាបាល ជំងឺរាតត្បាតក្រោយពីកំណើត ដែលបានបង្កើតឡើងនៅឆ្នាំ ១៩៧៤ ដែលខណៈ នោះមានមនុស្សរាប់ពាន់នាក់នៅប្រទេសអេត្យូពីត្រូវរងជំងឺនេះ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច នាថ្ងៃទី២៤ខែសីហា ក្រសួងផែនការនិង វិនិយោគ ក្រសួងឧសហ្សាហកម្មពាណិជ្ជកម្មវៀតណាមបានរួមសហការជាមួយ ក្រសួងការបរទេសអេត្យូពី រៀបចំការវេទិកាសេដ្ឋកិច្ចវៀតណាម-អេត្យូពី។

នាថ្ងៃដ៏ដែលរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានជួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអេត្យូពីលោក Melaku Alebel ។ រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ Nguyen Xuan Cuong បានជួបធ្វើការជាមួយក្រសួងកសិកម្មនិងបសុសត្វអេហ្ស៊ីប Shiferaw Shigute ។ រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ Nguyen Chi Dung បានជួប ធ្វើការជាមួយអនុរដ្ឋមន្ត្រីពីររូបនៃក្រសួងព័ត៌មាននិងបច្ចេកវិទ្យាគមនាគមន៍អេត្យូពី Sisay Tola Yadete និង Mebra Mariam Kallo ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ