វៀតណាមនិងប៊ូតាន ពង្រឹងទំនាក់ទំនងមិត្តភាព

(VOVWORLD) - នាថ្ងៃទី១៤ មិថុនា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់វៀតណាមប្រចាំនៅឥណ្ឌា ទទួលបន្ទុកនេប៉ាល់ និងប៊ូតាន លោក Nguyen Thanh Hai បានជូនសារតាំងដល់ព្រះមហាក្សត្រប៊ូតាន Jigme Khesar Namgyel Wangchuck នៅវិមាន Tashichho Dzong ក្នុងទីក្រុង Thimpu រាជធានីប៊ូតាន។
វៀតណាមនិងប៊ូតាន ពង្រឹងទំនាក់ទំនងមិត្តភាព - ảnh 1 ឯកអគ្គរដ្ឋទូត Nguyen Thanh Hai បានជូនសារតាំងដល់ព្រះមហាក្សត្រប៊ូតាន។ រូបថត៖ Phan Tung/VOV-New Delhi

នៅក្នុងជំនួបសវនការជាមួយព្រះមហាក្សត្រប៊ូតាន បន្ទាប់ពីជូនសារតាំងនោះ ឯកអគ្គរដ្ឋទូតបានសន្យាថា នឹងខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ បង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការលើវិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នា និងមានសក្តានុពលដូចជាទេសចរណ៍ប្រកបដោយនិរន្តរភាព កសិកម្ម ព្រៃឈើ គ្រឿងសង្ហារឹម សំលៀកបំពាក់ និងសេវាកម្ម។

រីឯខ្លួនវិញ ព្រះមហាក្សត្រ Wangchuck បានវាយតំលៃខ្ពស់ចំពោះការពង្រឹងសកម្មភាពជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ ដោយចាត់ទុកថានេះជាមូលដ្ឋានអំណោយផលសម្រាប់ការពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងវិស័យផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ