វៀតណាមនិងបុតស្វាណាជំរុញទំនាក់ទំនងសហប្រតិបតិ្តការទ្វេភាគី
(VOVWORLD) - នៅជំនួបនេះ លោក Pham Binh Minh បានស្នើអោយភាគីទាំងពីរជួយឧបត្ថម្ភយ៉ាងសកម្មដល់ សហគ្រាសនៃប្រទេសទាំងពីរក្នុងការរៀបចំសកម្មភាពស្រាវជ្រាវទីផ្សារ ពន្លឿន ឱកាសវិនិយោគ ព្រមទាំងស្នើអោយប្រទេសទាំងពីរចុះហត្ថលេខាយ៉ាងឆាប់ៗលើ បណ្ដាឯកសារ ដែលបង្កើតក្របខ័ណ្ឌគតិយុត្តសម្រាប់កិច្ចសហប្រតិបតិ្តការទ្វេភាគី ផងដែរ។
បនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរ ទេសវៀតណាមលោក Pham Binh Minh អញ្ជើញជួបពិភាក្សាការងារជាមួយ រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិប្រទេសបុតស្វាណាលោកស្រី Unity Dow (រូបថត៖ VGP) |
នាថ្ងៃទី២៦ ខែសីហា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរ ទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញជួបពិភាក្សាការងារជាមួយ រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិប្រទេសបុតស្វាណាលោកស្រី Unity Dow ដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងឱកាសរំលឹកខួប លើកទី១០ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ នៅជំនួបនេះ លោក Pham Binh Minh បានស្នើអោយភាគីទាំងពីរជួយឧបត្ថម្ភយ៉ាងសកម្មដល់ សហគ្រាសនៃប្រទេសទាំងពីរក្នុងការរៀបចំសកម្មភាពស្រាវជ្រាវទីផ្សារ ពន្លឿន ឱកាសវិនិយោគ ព្រមទាំងស្នើអោយប្រទេសទាំងពីរចុះហត្ថលេខាយ៉ាងឆាប់ៗលើ បណ្ដាឯកសារ ដែលបង្កើតក្របខ័ណ្ឌគតិយុត្តសម្រាប់កិច្ចសហប្រតិបតិ្តការទ្វេភាគី ផងដែរ។ លោក Pham Binh Minh មានគោលបំណងថា នឹងបន្តទទួល បានការគាំទ្រនិងកិច្ចសហប្រតិបតិ្តការយ៉ាងស្អិតរមួតរបស់បុតស្វាណាក្នុងរយៈ ពេលដែលវៀតណាមចូលកាន់តំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ក៏ដូចជានាពេលដែលវៀតណាមបង្កើតទំនាក់ ទំនងជាផ្លូវការជាមួយសហភាពអាហ្វ្រិក (AU) នាពេលខាងមុខ ផងដែរ។ ជាការ ឆ្លើយ តប រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបុតស្វាណាលោកស្រី Unity Dow បានសម្ដែងនូវគោលបំណងថា ប្រទេសទាំងពីរនឹងបង្កើនកិច្ចសហ ប្រតិបត្តិការលើវិស័យកសិកម្ម បច្ចេកវិទ្យាព័ត៌មាន អប់រំបណ្ដុះបណ្ដាល ទេសចរណ៍និងសុខាភិបាល។
ចំពោះបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារសំខាន់ នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍ ក៏ដូចជាការគោរពច្បាប់អន្តរជាតិផងដែរ៕