វៀតណាមនឹងបន្តចូលរួមយ៉ាងសកម្មក្នុងប្រព័ន្ធពាណិជ្ជកម្មរបស់ WTO
(VOVWORLD) - ក្នុងសុន្ទរកថានៅកិច្ចប្រជុំ លោករដ្ឋមន្ត្រី Nguyen Hong Dien បានបញ្ជាក់នូវការ គាំទ្ររបស់វៀតណាមចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ក៏ដូចជាបញ្ជាក់នូវការខិតខំ ប្រឹងប្រែងរួមជាមួយសមាជិកដទៃ រួមដៃគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែល សេដ្ឋកិច្ចពិភពលោកកំពុងជួបប្រទះ។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Nguyen Hong Dien។ (រូបថត៖ TTXVN) |
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) លើកទី១២ (MC ១២) បានប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី ១២ ដល់ទី១៥ ខែមិថុនា ដោយមានការចូលរួមពីរដ្ឋមន្ត្រីពាណិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់មកពីសមាជិក WTO ចំនួន១៦៤។ គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Nguyen Hong Dien បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។
ក្នុងសុន្ទរកថានៅកិច្ចប្រជុំ លោករដ្ឋមន្ត្រី Nguyen Hong Dien បានបញ្ជាក់នូវការ គាំទ្ររបស់ វៀតណាមចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ក៏ដូចជាបញ្ជាក់នូវការខិតខំ ប្រឹងប្រែងរួមជាមួយសមាជិកដទៃ រួមដៃគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែល សេដ្ឋកិច្ចពិភពលោកកំពុងជួបប្រទះ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ចាប់តាំងពីចូល ជាសមាជិក WTO មក វៀតណាមបាននិងកំពុងបន្តចូលរួមដោយអស់ពីចិត្តក្នុងប្រព័ន្ធ ពាណិជ្ជកម្ម។ វៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយសមាជិក WTO ក្នុងការរក្សា និងពង្រឹងប្រព័ន្ធពហុភាគីដោយមានតួរអង្គស្នូលគឺ WTO ក្នុងការជំរុញ និងជួយសម្រួល ដល់ពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាធានាប្រភពផ្គត់ផ្គង់ទំនិញ និងវត្ថុធាតុដើមសំខាន់ៗក្នុងតំបន់និងទូទាំងពិភពលោកផងដែរ។
នៅក្នុងសុន្ទរកថានៅសម័យប្រជុំពិភាក្សាស្តីពីពាណិជ្ជកម្ម និងការប្រែប្រួល អាកាសធាតុ ដែលធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំ MC ១២ នោះ លោករដ្ឋមន្ត្រី Nguyen Hong Dien បានលើកឡើងពីទស្សនៈរបស់វៀតណាមថា ការបង្កើតសម្ព័ន្ធភាពរដ្ឋមន្ត្រី ពាណិជ្ជកម្មនៅក្នុង វិស័យអាកាសធាតុ អាចជាវិធីមួយក្នុងចំណោមវិធីដើម្បីសម្រេច គោលដៅដូចដែលបានលើកឡើងខាងលើ។ ដូច្នេះ រដ្ឋមន្ត្រីចាំបាច់ត្រូវពង្រឹងកិច្ចសហ ប្រតិបត្តិការ និងការផ្លាស់ប្តូរជាប្រចាំ មិនត្រឹមតែក្នុងក្របខ័ណ្ឌ WTO ប៉ុណ្ណោះទេ ថែម ទាំងក្នុងក្របខ័ណ្ឌតំបន់ និងទ្វេភាគីទៀតផង៕