វៀតណាមនឹងបន្តជាសមាជិកសកម្ម និងមាន​ទំនួល​ខុសត្រូវរបស់ UNESCO

(VOVWORLD) - នារសៀលថ្ងៃទី៥ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានទទួលជួបលោកស្តី Audrey Azoulay អគ្គនាយិការអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)។
វៀតណាមនឹងបន្តជាសមាជិកសកម្ម និងមាន​ទំនួល​ខុសត្រូវរបស់ UNESCO - ảnh 1រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son ទទួលជួបអគ្គនាយិការ UNESCO លោកស្រី Audrey Azoulay។ (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមនឹងបន្តជាសមាជិកសកម្ម និងមានទំនួលខុសត្រូវ ព្រមទាំងបំពេញការសន្យាអន្តរជាតិ ដើម្បីរួមចំណែកជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពថែមទៀត ចំពោះការងាររួមរបស់ UNESCO។ វៀតណាមនឹងក្លាយជាបេក្ខភាពសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រាប់អាណត្តិ ២០២៣-២០២៧ ដើម្បីចូលរួមជាមួយប្រទេសដទៃទៀត ក្នុងការបំពេញគោលនយោបាយ ក៏ដូចជាការជំរុញវិធានការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់ពិភពលោក និងគោលបំណងចង់ទទួលបានការគាំទ្រពីអង្គការ UNESCOផងដែរ។

អគ្គនាយិការ Audrey Azoulay បានផ្តល់អនុសាសន៍ថា វៀតណាមបន្តរក្សាតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ; លោកស្រីបានសង្កត់ធ្ងន់ថា នឹងជំរុញបណ្តាប្រទេសជាសមាជិក UNESCO ចែករំលែកសមិទ្ធិផលវិទ្យាសាស្ត្ររវាងប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ ក៏ដូចជាអះអាងថា នឹងបន្តជួយឧបត្ថម្ភវៀតណាមលើគ្រប់វិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រ និងព័ត៌មាន-ផ្សព្វផ្សាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ