វៀតណាមនឹងបន្តរក្សាសន្ទុះកំណើនក្នុងឆ្នាំ ២០២០
(VOVWORLD) -នាឆ្នាំ ២០២០ វៀតណាមនៅតែមានបញ្ហាប្រឈមជាច្រើន ពោលគឺអតិផរណាអាចកើនឡើង។
លោកបណ្ឌិត Vo Tri Thanh អតីតអនុប្រធានវិទ្យាស្ថាន សិក្សាស្រាវជ្រាវ និងគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹម (រូបថត៖ cafef.vn) |
នារសៀលថ្ងៃទី ៦ ខែមករានៅទីក្រុងហូជីមិញ នៅក្នុងសិក្ខាសាលា ក្រោម ប្រធានបទ “វៀតណាមរក្សាល្បឿនកំណើនក្នុងឆ្នាំ ២០២០”នោះ បណ្ដា សេដ្ឋកិច្ចវិទូបានចាត់ទុកថា៖ នាឆ្នាំ ២០២០ ការវិវឌ្ឍ ប្រក្រតីភាពថ្មី នៃខឿនសេដ្ឋកិច្ចពិភពលោកនឹងជួយសម្រួលដល់សេដ្ឋកិច្ចវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ នាឆ្នាំ ២០២០ វៀតណាមនៅតែមានបញ្ហាប្រឈមជាច្រើន ពោលគឺអតិផរណាអាចកើនឡើង។ ដូច្នេះដើម្បី រក្សាអត្រាកំណើនខ្ពស់វៀតណាមត្រូវខិតខំប្រឹងប្រែងរក្សាម៉ាក្រូសេដ្ឋកិច្ចប្រកបដោយស្ថិរភាព ផ្តោតការយកចិត្តទុកដាក់លើការសុក្រឹតហេដ្ឋារចនាសម្ព័ន្ធ បង្កើតបរិយាកាសអំណោយផល សម្រាប់សហគ្រាស ដើម្បីអភិវឌ្ឍន៍ រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច ឡើងវិញ និងធ្វើកំណែទម្រង់របៀបរបប។ លោកបណ្ឌិត Vo Tri Thanh អតីតអនុប្រធានវិទ្យាស្ថាន សិក្សាស្រាវជ្រាវ និងគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹមបានចាត់ទុកថា៖
“យើងត្រូវតែច្បាមជាប់តាមនិន្នាការបង្កើតជំហានលោតផ្លោះសម្រាប់ការអភិវឌ្ឍន៍ ដូចជាសេដ្ឋកិច្ចឌីជីថល ការផ្ទេរដ្ដូរឌីជីថល បច្ចេកវិទ្យា និងឧស្សាហកម្មសម័យ ៤.០ ។ ទន្ទឹមនឹងនេះ ត្រូវធានាឱ្យបាននូវស្តង់ដារខ្ពស់បំផុត ដើម្បីបន្សាំនឹងខឿនឧស្សាហកម្មជួញដូរទំនិញនាបច្ចុប្បន្ន គឺ បៃតង ស្អាត បុគ្គលិកលក្ខណៈ និមិត្តរូប និងមនុស្សជាតិ”៕