វៀតណាមនឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងការងាររបស់ UNDP

(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ក៏បានសង្កត់ធ្ងន់ថា បន្ថែមពីលើការទាញយកប្រយោជន៍ ពីធនធានដែលមានស្រាប់ និងធានាប្រសិទ្ធភាពអំពីការចំណាយនោះ UNDP គប្បីមានគំនិតច្នៃប្រឌិតក្នុងការស្វែងរកមធ្យោបាយប្រមូលធនធានពីភាគីពាក់ព័ន្ធ រួមទាំងវិស័យឯកជន ដើម្បីអនុវត្តន៍កម្មវិធីអភិវឌ្ឍន៍។ 
វៀតណាមនឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងការងាររបស់ UNDP - ảnh 1ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ថ្លែងមតិក្នុងសម័យប្រជុំ (រូបថត៖ TTXVN)

ចាប់ពីថ្ងៃទី ២៩ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា នៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រុមប្រឹក្សាប្រតិបត្តិនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានពិភាក្សាអំពីថវិកាសម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តរបស់ UNDP ដំណាក់កាល ២០២២ - ២០២៥ នៅសម័យប្រជុំជាប្រចាំលើកទី ២ របស់ខ្លួន។

ថ្លែងមតិក្នុងកិច្ចសន្ទនានាថ្ងៃទី ៣០ សីហា ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានស្នើឲ្យប្រទេសនានាពង្រឹងការគាំទ្រដល់ UNDP តាមរយៈការប្តេជ្ញាចិត្តស្ម័គ្រចិត្ដរយៈពេលច្រើនឆ្នាំ ដើម្បីឲ្យ UNDP រៀបចំផែនការ និងអនុវត្តន៍សកម្មភាពនៅកម្រិត សកល តំបន់ និងថ្នាក់ជាតិ។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ក៏បានសង្កត់ធ្ងន់ថា បន្ថែមពីលើការទាញយកប្រយោជន៍ពីធនធានដែលមានស្រាប់ និងធានាប្រសិទ្ធភាពអំពីការចំណាយនោះ UNDP គប្បីមានគំនិតច្នៃប្រឌិតក្នុងការស្វែងរកមធ្យោបាយប្រមូលធនធានពីភាគីពាក់ព័ន្ធ រួមទាំងវិស័យឯកជន ដើម្បីអនុវត្តន៍កម្មវិធីអភិវឌ្ឍន៍។ លើសពីនេះ UNDP និងសហគមន៍អន្តរជាតិក៏ត្រូវបន្តប្តេជ្ញាចិត្តក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ក្នុងទម្រង់ផ្សេងៗគ្នា ចាប់ពីជំនួយអភិវឌ្ឍន៍រហូតដល់ការសម្របសម្រួលពាណិជ្ជកម្ម ការលុបបំណុល និងការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ជាមួយនឹងអាទិភាពជាតិដូចជាការអនុវត្ត SDG ការផ្លាស់ប្តូរឌីជីថល និងការកាត់បន្ថយភាពក្រីក្រ។ នៅក្នុងដំណើរការនេះ ក៏ចាំបាច់ផងដែរ ដើម្បីធានានូវគោលការណ៍នៃការដឹកនាំជាតិ និងភាពជាម្ចាស់។ លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះដៃគូរបស់ UNDP ក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក ហើយបានអះអាងថា វៀតណាមនឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងការងាររបស់ UNDP ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ