វៀតណាមនឹងបន្តរួមវិភាគទាន​យ៉ាងសកម្មប្រកបដោយ​មាន​ការ​ទទួលខុសត្រូវ​ទៅ​ក្នុងការងាររួមរបស់ CICA

(VOVWORLD) - វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរជាមួយកាហ្សាក់ស្ថាន។
វៀតណាមនឹងបន្តរួមវិភាគទាន​យ៉ាងសកម្មប្រកបដោយ​មាន​ការ​ទទួលខុសត្រូវ​ទៅ​ក្នុងការងាររួមរបស់ CICA - ảnh 1អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan ទទួលជួបប្រធានព្រឹទ្ធសភា កាហ្សាក់ស្ថានលោក Maulen Ashimbaev (រូបថត៖ ក្រសួងការបរទេស)

តបតាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីកាហ្សាក់ស្ថានលោក Kassym-Jomart Tokayev នាថ្ងៃទី ១២ តុលា អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានទៅដល់កាហ្សាក់ស្ថាន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីការសម្របសម្រួលសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៦ និង ចូលរួមសកម្មភាពទ្វេភាគីជាច្រើននៅទីនេះ។

ក្នុងជំនួបជាមួយប្រធានព្រឹទ្ធសភា កាហ្សាក់ស្ថានលោក Maulen Ashimbaev អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានអះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរជាមួយកាហ្សាក់ស្ថាន។ ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញខ្លាំងការផ្លាស់ប្តូរគណៈប្រតិភូ ផ្លាស់ប្តូរបទពិសោធន៍ក្នុងការងារនីតិបញ្ញត្តិ ក៏ដូចជាការសម្របសម្រួលឃ្លាំមើល ជំរុញការអនុវត្តឲ្យមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងទ្វេភាគីនានា។ អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានស្នើឱ្យភាគីទាំងពីរសម្របសម្រួលគ្នាពង្រីកគុណសម្បត្តិសក្តានុពល ខណៈដែលប្រទេសទាំងពីរសុទ្ធតែជាច្រកទ្វារនៃតំបន់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងតំបន់អាស៊ីកណ្តាល ទាញយកឲ្យបានល្អថែមទៀតរាល់ឱកាសពី

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម - សហភាពសេដ្ឋកិច្ចអាស៊ី អឺរ៉ុប (EAEU) ដែលកាហ្សាក់ស្ថានជាសមាជិក ក៏ដូចជាការដែលភាគីទាំង ២ បានបើកជើងហោះហើរត្រង់ផងដែរ។

វៀតណាមនឹងបន្តរួមវិភាគទាន​យ៉ាងសកម្មប្រកបដោយ​មាន​ការ​ទទួលខុសត្រូវ​ទៅ​ក្នុងការងាររួមរបស់ CICA - ảnh 2អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan ទទួលជួបឯកអគ្គរដ្ឋទូត Kairat Sarybay នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន CICA (រូបថត៖ ក្រសួងការបរទេស)

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូត Kairat Sarybay នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន CICA អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan មានគោលបំណងថា CICA បន្តប្រកាន់ខ្ជាប់គោលដៅ និងគោលការណ៍ប្រតិបត្តិការ ព្រមទាំងគាំទ្រគោលជំហររបស់អាស៊ាន និងវៀតណាមក្នុងតំបន់ ដើម្បីធានាសន្តិភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ អនុប្រធានរដ្ឋក៏បានអះអាងថា វៀតណាមនឹងបន្តរួមវិភាគទានយ៉ាងសកម្ម និងប្រកបដោយមានការទទួលខុសត្រូវទៅក្នុងការងាររួមរបស់ CICA ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ