វៀតណាមនឹងបន្តសហប្រតិបត្តិការជាមួយអាមេរិកនិងដៃគូនានាក្នុងការដោះស្រាយបញ្ហាប្រឈមរួម

(VOVWORLD) - ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តរីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា វៀតណាមចាត់ទុកអាមេរិកជាដៃគូមួយ ក្នុងចំណោមដៃគូសំខាន់ជួរមុខ ហើយវាយតម្លៃខ្ពស់ចំពោះកម្មវិធីសហប្រតិ បត្តិការមនុស្សធម៌ ជំនះពុះពារលើផលវិបាកដោយសង្គ្រាម បោស សម្អាត សារធាតុគីមីពុល dioxin ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង ទំនុកចិត្តរវាងប្រទេសទាំងពីរ។ 
វៀតណាមនឹងបន្តសហប្រតិបត្តិការជាមួយអាមេរិកនិងដៃគូនានាក្នុងការដោះស្រាយបញ្ហាប្រឈមរួម - ảnh 1 ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh។

នាថ្ងៃទី៦ សីហា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានជួបពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តី ការបរទេសអាមេរិកលោក Michael Pompeo អំពីទំនាក់ទំនងរវាងប្រទេស ទាំងពីរក្នុងឱកាសរំលឹកខួបលើកទី២៥ទិវាបង្កើតទំនាក់ទំនងការទូត ក៏ដូច ជាអំពីបញ្ហាតំបន់និងអន្តរជាតិនានាដែលភាគីទាំងពីរមានការយកចិត្តទុក ដាក់ដូចគ្នាផងដែរ។

នៅទីនេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តរីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា វៀតណាមចាត់ទុកអាមេរិកជាដៃគូមួយ ក្នុងចំណោមដៃគូសំខាន់ជួរមុខ ហើយវាយតម្លៃខ្ពស់ចំពោះកម្មវិធីសហប្រតិ បត្តិការមនុស្សធម៌ ជំនះពុះពារលើផលវិបាកដោយសង្គ្រាម បោសសម្អាត សារធាតុគីមីពុល dioxin ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង ទំនុកចិត្តរវាងប្រទេសទាំងពីរ។

ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០និងសមាជិកមិនអចិន្រ្តៃយ៍នៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិឆ្នាំ២០២០-២០២១ វៀត ណាមនឹងបន្តសហប្រតិបត្តិការជាមួយអាមេរិកនិងដៃគូផ្សេងៗទៀតក្នុងការដោះស្រាយបញ្ហាប្រឈមរួម រួមចំណែករក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍនៅតំបន់និងលើពិភពលោក។

ជាការឆ្លើយតប រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Michael Pompeo បានអះអាងថា អាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងហើយសន្យារក្សាទំនាក់ ទំនងស្ថិរភាពជាមួយវៀតណាម ក៏ដូចជាបន្តបង្កើនកិច្ចសហប្រតិបត្តិការ មនុស្សធម៌ ជំនះពុះពារលើផលវិបាកដោយសង្គ្រាមសម្រាប់វៀតណាមផង ដែរ។ លោក Michael Pompeo បានសម្ដែងនូវគោលបំណងចង់បន្តសហ ការជាមួយវៀតណាមដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាង អាមេរិក-អាស៊ានឲ្យបានខ្លាំងក្លាថែមទៀត។

ក្នុងឱកាសនេះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីវិធានការឆ្លើយតប នឹងជម្ងឺ Covid-19 ជួយឧបត្ថម្ភដល់ការធ្វើមាតុភូមិនិវត្តន៍សម្រាប់ពលរដ្ឋនៃ ប្រទេសទាំងពីរ ក៏ដូចជាសហការយ៉ាងស្អិតរមួតក្នុងការស្ដារឡើងវិញនិង រក្សាខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់និងលើទូទាំងសកលលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ