វៀតណាមនិងបារាំងចែករំលែកបទពិសោធន៍ក្នុងការកសាង រដ្ឋាភិបាលអេឡិចត្រូនិច

(VOVWORLD) - នាថ្ងៃទី១៩ ខែមេសា នៅរដ្ឋធានីប៉ារីស រដ្ឋមន្ត្រីនិងជាប្រធានឧុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung បានជួបពិភាក្សាជាមួយ អគ្គលេខាធិការនៃរដ្ឋាភិបាលបារាំង លោក Marc Guillaume រដ្ឋលេខាធិការទទូលបន្ទុក ឌីជីថលភាវូបនីយកម្ម Mounir Mahjoubi និងសហគ្រាសបារាំងមួយចំនួន។
វៀតណាមនិងបារាំងចែករំលែកបទពិសោធន៍ក្នុងការកសាង រដ្ឋាភិបាលអេឡិចត្រូនិច - ảnh 1 វៀតណាមនិងបារាំងចែករំលែកបទពិសោធន៍ក្នុងការកសាង រដ្ឋាភិបាលអេឡិចត្រូនិច

ក្នុងជំនួបនេះភាគីទាំងពីរបានពិភាក្សាអំពីបទពិសោធន៍ស្នូលដែលបង្កើតភាពជោគជ័យ របស់បារាំងក្នុងការអនុវត្តប្រព័ន្ធអេឡិចត្រូនិចនិងលទ្ធភាពលើកិច្ចសហប្រតិបត្តិការទ្វេភាគី ដូចជាការផ្លាស់ប្តូរជំនាញពូកែដើម្បីចែករំលែកដំណោះស្រាយនិងអភិវឌ្ឍន៍រដ្ឋាភិបាល អេឡិចត្រូនិកនៅវៀតណាម។  ម្យ៉ាងទៀត លោក Mai Tien Dung និង អ្នកជំនាញបារាំងក៏ផ្លាស់ប្តូរអំពីបញ្ហាយុទ្ធសាស្ត្រអភិវឌ្ឍរដ្ឋបាលឌីជីថល និងទិន្នន័យបើកចំហរដែលតភ្ជាប់ជាមួយការ ធ្វើកំណែទម្រង់រដ្ឋបាលជាតិ ក៏ដូចជា ការផ្តើមការសាងយុទ្ធសាស្រ្ត តម្រូវការការគ្រប់គ្រង និងដំណើរការអនុវត្តផងដែរ។

ក្រៅពីនេះ ការរៀបចំធ្វើឌីជីថលភាវូបនីយកម្មចំពោះ ឯកសារ លិខិតទាំងមូលដើម្បីយករក្សា ទុកនិងប្រើប្រាស់នៅមូលដ្ឋានទិន្នន័យឯកសារជាតិនិងផ្នែកជំនាញរបស់ស្ថាប័នរដ្ឋគ្រប់ជាន់ថ្នាក់នានាក៏មានសារៈសំខាន់ណាស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ