វៀតណាមនិងបារាំងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន
(VOVWORLD) - នាថ្ងៃទី១៧ ខែកញ្ញា នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅខាងក្រៅសម័យ ប្រជុំពេញអង្គមហាសន្និបាតសមាគមន៍អន្តរជាតិអំពីក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម កិច្ចនិងអង្គការស្មើរគ្នា (AICESIS) នោះ ក្រុមការងារនៃគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមដឹកនាំដោយអនុប្រធាន អគ្គលេខាធិការលោក Hau A Lenh បានជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមកិច្ចនិង បរិស្ថានបារាំង (CESE) សំដៅបង្កើនកិច្ចសហប្រតិបតិ្តការក្នុងវិស័យបរិស្ថាន។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាពាក់ព័ន្ធនានា ដើម្បីត្រៀម រៀបចំឲ្យការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយរវាងរណសិរ្សមាតុភូមិវៀត ណាមជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមកិច្ចនិងបរិស្ថានបារាំង នៅទីក្រុង ហាណូយ ក្នុងឱកាសដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីបារាំងលោក Edouard Philippe នៅវៀតណាម ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែវិច្ឆិកាខាង មុខ៕