វៀតណាមនិងបារាំងបង្កើនកិច្ចសហប្រតិបត្តិការអំពីវិទ្យាសាស្ត្របច្ចេកវិទ្យា

វៀតណាមនិងបារាំងបង្កើនកិច្ចសហប្រតិបត្តិការអំពីវិទ្យាសាស្ត្របច្ចេកវិទ្យា - ảnh 1
ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh អញ្ជើញទទួលជួបជាមួយរដ្ឋលេខាធិការទទួលបន្ទុកកែទម្រង់និងសាមញ្ញបនីយកម្មបែបបទរដ្ឋបាលបារាំង លោក Jean Vincen Place
 (រូបថតៈ​VGP/Lê Sơn)

(VOVworld)-នាថ្ងៃទី២៧កុម្ភៈ នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយរដ្ឋលេខាធិការ
ទទួលបន្ទុកកែទម្រង់និងសាមញ្ញបនីយកម្មបែបបទរដ្ឋបាលបារាំង លោក Jean
Vincen Place ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាមនោះ ឧបនា
យករដ្ឋមន្ត្រី លោក Truong Hoa Binh បានសង្កត់ធ្ងន់ថា ទំនាក់ទំនងដៃគូវៀតណាម
បារាំងកាន់តៃស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ពោលគឺចាប់តាំងពីឆ្នាំ២០១៣ដែល
 ប្រទេសទាំងពីរលើកកំពស់ទំនាក់ទំនងឡើងដល់ដៃគូយុទ្ធសាស្ត្រមក។ លោក
 Truong Hoa Binh បានចាត់ទុកថា នាពេលកន្លងទៅ ទំនាក់ទំនងលើវិស័យព័ត៌មាន
 និងផ្សព្វផ្សាយរវាងវៀតណាមនិងបារាំងគឺមានការរីកចំរើនគួរឲ្យកត់សម្គាល់។

        រីឯខ្លួនវិញ​ រដ្ឋលេខាធិការ Jean Vincent Place បានឲ្យដឹងថា នាពេលខាងមុខ
 រដ្ឋាភិបាលបារាំងនឹងបង្កលក្ខណៈងាយស្រួលសំដៅនាំទំនាក់ទំនងសហប្រតិបត្តិការ
 រវាងវៀតណាមនិងបារាំងលើវិស័យបច្ចេកវិទ្យាព័ត៌មាននិយាយរួមនិងរដ្ឋាភិបាល
អេឡិចត្រូនិកនិយាយដោយឡែកកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ