វៀតណាមនិងបារាំងបង្កើនទំនាក់ទំនងការពារជាតិ
(VOVworld)-នាថ្ងៃទី១៩មិថុនា នៅទីស្នាកការនៃក្រសួងការពារជាតិរបស់បារាំង
លោក Jean –Yves Le Drian រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងបានទទួលជួប សន្ទនាជាមួយនាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារ
ប្រទេសវៀតណាម ក្នុងឱកាសគណៈប្រតិភូវៀតណាមកំពុងមានដំណើរទស្សន
កិច្ចនៅអឺរ៉ុប។ នៅទីនេះ លោក Jean –Yves Le Drian បានអះអាងថា វៀតណាម
មានតួនាទីសំខាន់លើឆាកអន្តរជាតិ ជាពិសេសដើរតួនាទីសំខាន់ ក្នុងដំណើការ
កសាងសហគមន៍អាស៊ាន។ លោកក៏មានបំណងសហប្រតិបត្តិការ លើគ្រប់វិស័យ
ជាមួយវៀតណាម។ រីឯខ្លួនវិញ នាយឧត្តមសេនីយ៍ Phung Quang Thanh បានអះ
អាងថា គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម គឺ យកចិត្តទុកដាក់
ដល់ទំនាក់ទំនងជាមួយបារាំង។
ចំពោះទំនាក់ទំនងការពារជាតិទ្វេភាគី រដ្ឋមន្ត្រីទាំងពីរបានព្រមព្រៀងថា ត្រូវ អនុវត្តបណ្តាឯកសារដែលបានចុះហត្ថលេខា តាមនោះបង្កើនការផ្លាស់ប្តូរគណៈ
ប្រតិភូ ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មឧស្សាហកម្ម យោធារបស់បារាំងបន្តខិតមកជិតជាមួយទីផ្សាររបស់វៀតណាម៕