វៀតណាមនិងបារាំងពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើរ
|
វៀតណាមនិងបារាំងពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើរ |
(VOV)_នារសៀលថ្ងៃទី២៥សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Nguyen
Xuan Phuc បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅវៀតណាម លោក
Noel Poirier ។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះ
អាងថា៖បារាំងនិងវៀតណាម បានមានទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើរជាមួយគ្នា។
ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានចាត់ទុកថា៖ដំណើរ
ទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខនេះ របស់ប្រធានាធិបតីបារាំង លោក
Francois Hollande នឹងរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ
ឡើងកំរិតថ្មី។
រីឯ ឯកអគ្គរដ្ឋទូត លោក Noel Poirier បានចាត់ទុកថា៖ ដំណើរទស្សនកិច្ចនា
ពេលខាងមុខនេះរបស់ប្រធានាធិបតីបារាំង លោក Francois Hollande បានអះអាង
ថា៖បារាំងមានគោលបំណងបន្តរួមដំណើរជាមួយវៀតណាមក្នុងដំណើការអភិវឌ្ឍន៍៕