វៀតណាមនិងបារាំងលើកកំរិតទំនាក់ទំនងទៅលើដៃគូយុទ្ធសាស្ត្រជាផ្លូវការ

          (VOV)_នាថ្ងៃទី២៦កញ្ញា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung រួមជាមួយគណះប្រតិភូជាន់ខ្ពស់វៀតណាម បានចាក់ចេញពីទីក្រុង​បារីស(បារាំង)  បញ្ចប់ដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការនៅបារាំង ប្រកបដោយជោគជ័យ និង
ចាប់ផ្តើមដំណើរទៅបំពេញទស្សនកិច្ចនៅអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំពិភាក្សា
ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី៦៨។ មុន​នោះ នាថ្ងៃ
ទី ២៥  កញ្ញា នាយករដ្ឋមន្ត្រីវៀតណាម លោក ​Nguyen ​Tan Dung បានជួបសន្ទនា
ជាមួយ នាយករដ្ឋមន្ត្រីបារាំង លោក jean Marc Ayrault។ នាយករដ្ឋមន្ត្រីទាំងពីរូប
នេះ  បានចុះហត្ថលេខាលើ​សេចក្ដី​ថ្លែងការណ៍រួម ស្ដីពីការលើកកំពស់ ទំនាក់ទំនង វៀតណាមនិងបារាំងឡើង​កំរិតដៃគូយុទ្ធសាស្ត្រជាផ្លូវការ។ នេះគឺជារបត់សំខាន់ក្នុង ប្រវត្តិសាស្ត្រ បើកចេញទំព័រថ្មីក្នុងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវា​ងប្រទេស
ទាំងពីរ​លើវិស័យទ្វេភាគីផង និងពហុភាគីផង។

          នៅក្នុងជំនួបសន្ទនា នាយករដ្ឋមន្ត្រីទាំងពីររូប​ បានឯកភាពអំពី​បណ្ដាទិសដៅ  និងវិធានការណ៍ធំៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ នាយករដ្ឋមន្ត្រីទាំង ពីររូបក៏បានឯកភាពថា÷ បន្តបង្កើនការផ្លាស់ប្តូរគណះ​ប្រតិភូជាន់ខ្ពស់ សុក្រិដ្ឋបណ្ដា យន្តិការជួបសន្ទនា និងសហប្រតិបត្តិការ ដូចជា÷​សន្ទនាយុទ្ធសាស្ត្រ គណះកម្មាធិ
ការ ចម្រុះអំពីកិច្ចការពារ​ប្រទេស …​។ល។

វៀតណាមនិងបារាំងលើកកំរិតទំនាក់ទំនងទៅលើដៃគូយុទ្ធសាស្ត្រជាផ្លូវការ - ảnh 1
នាថ្ងៃទី ២៥ កញ្ញា នាយករដ្ឋមន្ត្រីវៀតណាម លោក ​Nguyen ​Tan Dung និងនាយករដ្ឋមន្ត្រីបារាំង លោក jean Marc Ayrault(TTXVN)

          នាយករដ្ឋមន្ត្រីបារាំង លោក jean Marc Ayraultបានវាយតំលៃ​ខ្ពស់​រាល់សមិទ្ធិ
អំពី សេដ្ឋកិច្ច សង្គមកិច្ចរបស់វៀតណាម ពិសេសគឺក្នុងការជំនះពុះពារលើវិបត្តិ សេដ្ឋកិច្ច ក៏ដូចជាវាយតំលៃអំពីតួនាទីនិងសក្ដានុភាពរបស់វៀតណាម លើឆាក
អន្តរជាតិ។  នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអះអាងថា÷​វៀតណាម ជានិច្ចកាលគោរពទំនាក់ទំនងទំនាក់ទំនង​ជាមួយបារាំង និងការលើក
កំពស់ ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំរិតដៃគូយុទ្ធសាស្ត្រ បំពេញបានតម្រូវ ការរបស់ប្រជាជននៃប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី​ Nguyen Tan Dung បានអះ
អាងថា÷​

          “ សេចក្ដីថ្លែងការណ៍រួមអំពីទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំង  ជារបត់សំខាន់និងពោពេញទៅដោយអត្ថន័យចំពោះទំនាក់ទំនងនៃ​ប្រទេស ទាំង
ពីរ  ពិសេសគឺក្នុងសភាពការណ៍ប្រទេសទាំងពីរកំពុងរំលឹកខួប​អនុស្សាវរីយ៍លើក ទី៤០ នៃទិវាបង្កើតទំនាក់ទំនងការទូត។ យើងខ្ញុំបាន​អះអាងថា÷នឹងបន្តបង្កលក្ខ
ណះងាយ ស្រួលសំរាប់បណ្ដាអង្គភាពអាជីវកម្ម វិនិយោគិននៃប្រទេសទាំងពីរ​ការបង្កើនកិច្ចសហប្រតិបត្តិការ…។ល។”

          ក្នុងវិស័យពហុភាគី នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និង នាយករដ្ឋមន្ត្រីបារាំង លោក jean Marc Ayrault បាន​ឯក​ភាពថា÷ ប្រទេស ទាំងពីរ
ត្រូវ បង្កើនកិច្ចសហប្រតិបត្តិការលើបណ្ដាវេទិកា​អន្តរជាតិ ពិសេសគឺក្នុងក្រខ័ណ្ឌ នៃអង្គការសហប្រជាជាតិ ASEAN – EU …។ល។ បារាំងគាំទ្រគោលជំហរមុនក៏ដូច ជារបស់វៀតណាមគឺដោះស្រាយ​រាល់ជំលោះនៅសមុទ្រខាងកើត ដោយសន្តិវិធី  ផ្អែកទៅលើការគោរពច្បាប់​អន្តរជាតិ ​…។ល។  នាយករដ្ឋមន្ត្រីបារាំង លោក jean
Marc Ayrault បាន​អះអាងថា÷

          “បារំាងគាំទ្រការធ្វើសេរីភាពនាវាចរណ៍លើសមុទ្រខាងកើត គោរពច្បាប់
អន្តរជាតិ និងសង្ឃឹមភាគីនានាសម្រេចបានCOC។ ការធ្វើ​នាវាចរណ៍រលើសមុទ្រ
ធានាសន្តិ សុខ សវត្ថិភាព លើសមុទ្រខាងកើត យើងខ្ញុំឃើញថាមានប្រទេសជា
ច្រើន បានរួមទស្សនៈជាមួយវៀតណាម។ បញ្ហាសមុទ្រខាងកើតត្រូវដោះស្រាយ តាមការសន្ទនា គោរពច្បាប់អន្តរជាតិ”។

          បន្ទាប់ពីកិច្ចចរចារ នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung និងសមភាគី
បារំាង Jean-Marc Ayrault បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីអំពី ទំនាក់ទំនងដៃគូរយុទ្ធសាស្រ្តរវាងវៀតណាមនិងបារំាង។

          នាយករដ្ឋមន្រ្តីទាំងពីររូប​បានធ្វើជាក្សិណសាក្សីលើឯកសារសាហប្រតិ
បត្តិការរវាង​ក្រសួង ផ្នែកមួយចំនួនទៀតផង។

          ក្នុងថ្ងៃដ៏ដែល នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung បានជួបសន្ទនា ជាមួយប្រធានាធិបតីបារំាង Francois Holland និងប្រធានព្រឹទ្ធសភាបារំាង​លោក
Pierre Bel៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ