វៀតណាមនិងប្រទេសអាស៊ាននានាបង្កើនកិច្ចសហប្រតិបត្តិការអនុវត្តសមភាពភេទក្នុងពលកម្មនិងការងារធ្វើ


វៀតណាមនិងប្រទេសអាស៊ាននានាបង្កើនកិច្ចសហប្រតិបត្តិការអនុវត្តសមភាពភេទក្នុងពលកម្មនិងការងារធ្វើ - ảnh 1
វៀតណាមនិងប្រទេសអាស៊ាននានាបង្កើនកិច្ចសហប្រតិបត្តិការអនុវត្តសមភាពភេទក្នុងពលកម្មនិងការងារធ្វើ

        Vovworld-ក្នុងរយៈពេល២ថ្ងៃ ថ្ងៃទី១៩និង២០វិច្ឆិកានៅទីក្រុងហូជីមិញ បាន​ប្រព្រឹត្ត​ទៅសិក្ខាសាលាដំបន់ស្ដីពីការរួមផ្សំភេទក្នុងគោលនយោបាយនិងច្បាប់​ពលករ​ឆ្ពោះទៅការងារធ្វើនិរន្តរភាពដោយមានការចូលរួមរបស់ដំណាងអង្គការ​អន្តរជាតិនិង​ប្រទេសអាស៊ានមួយចំនួន។ សិក្ខាសាលាត្រូវបានរៀបចំសំដៅចែក​រំលែកព័ត៌មានស្ដីពី​ការ​រួមផ្សំភេទក្នុងគោលនយោបាយពលកម្ម ពិសេសគឺទាក់​ទិន​ដល់ការងារធ្វើ​និរន្តរភាព ស្ថានភាពអនុម័តលើអនុសញ្ញានៃអង្គការ​ពលករ​អន្តរជាតិ (ILO) ស្ដីពី​សមភាព​ភេទនិងអនុវត្តសំណើរនៃអនុសញ្ញានៃអង្គការ​សហប្រជាជាតិស្ដីពីលុបបំបាត់​រូបភាពប្រកាន់ប្រព្រឹត្តប្រឆាំងនឹងនារី (អនុសញ្ញា CEDAW)។

        នៅសិក្ខាសាលា លោកស្រី Mega Irena ប្រធានគណៈកម្មការ​ផល​ប្រយោជន៍​សង្គមនារីពលករនិងពលករអន្តោប្រវេសន៍លេខាធិការដ្ឋានអាស៊ានថា នៅដំបន់ បណ្ដា​ប្រទេសអាស៊ានបានអនុម័តលើអនុសញ្ញា CEDAW ក៏ដូចជា​អនុសញ្ញា​ជា​ច្រើន​របស់ ILO ដែលទាក់ទិនដល់សមភាពភេទ ទន្ទឹមនឹងនោះ​អនុវត្ត​សកម្មភាពជាច្រើន​ដើម្បី​នាំខ្លឹមសារនេះចូលក្នុងជីវភាពរស់នៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ