វៀតណាមនិងបែលហ្សីកបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

វៀតណាមនិងបែលហ្សីកបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
លោក Nguyen Thien Nhan និងលោក Angelet Bruno( http://www.baomoi.com/)

(VOV)_នារសៀលថ្ងៃទី៧ មិនា នៅរដ្ឋធានីហាណូយ សមាជិក​ការិយាល័យ
នយោបាយ  និងជាប្រធានរណសិរ្យមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានទទួលជួបសន្ទនាជាមួយលោក Angelet Bruno ឯកអគ្គរដ្ឋទូតបែលហ្សីកប្រចាំ
 នៅវៀតណាម ។ នាបច្ចុប្បន្ន បែលហ្សីជា​ដៃគូពាណិជ្ជកម្មអឹរ៉ុបធំទី៦  របស់វៀតណាម  ដែលតំលៃប្រាក់ពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរបានជាងមួយពាន់លានអឺរ៉ូក្នុង១ឆ្នាំ។ លោក Nguyen Thien Nhan មានគោលបំណងថា៖ ឯកអគ្គរដ្ឋទូត Angelet Bruno ​បន្ត​រួមសហការជាមួយរណសិរ្យមាតុភូមិវៀតណាម បង្កើនកិច្ចសហប្រតិបត្តិការមិត្តភាព
រវាងប្រទេសទាំងពីរ វៀតណាមនិងបែលហ្សីក កាន់តែអភិវឌ្ឍន៍​ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ