វៀតណាមនិងបេឡារុសនៅមានសក្កានុភាពជាច្រើនដើម្បីការអភិវឌ្ឍន៍
(VOVWORLD) -អញ្ជើញឆ្លើយសំភាសន៍ជាមួយស្ថានី យ៍ទូរទស្សន៍មជ្ឈឹមបេឡារុសក្នុងឱកាសនៃ ដំណើរទស្សនកិច្ចជាផ្លូវការនៅបេឡារុស ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវៀតណាមនិងបេឡារុសនៅមានសក្កានុ ភាពជាច្រើនសម្រាប់ការអភិវឌ្ឍន៍ខ្លាំងក្លានិងមានប្រសិទ្ធភាពនាពេលខាងមុខ។
អនុប្រធានាធិបតីបេឡារុស លោក V. Semashko អញ្ជើញទទួលប្រធានរដ្ឋវៀតណាមលោកTran Dai Quang និងលោកជំទាវនៅប្រលានយន្តហោះអន្តរជាតិ Minsk (រូបថតៈ Nhan Sáng/TTXVN) |
កិច្ចព្រមព្រៀងសំខាន់មួយចំនួនដែលបានចុះហត្ថលេខានិងមានសុពលភាព លើវិស័យ សេដ្ឋកិច្ច-ពាណិជ្ជកម្មដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EAEU និងពិធីសារវៀតណាម-បេឡារុស ស្តីពីការជួយឧបត្ថម្ភផលិតមធ្យោបាយដឹកជញ្ជូន បំពាក់ម៉ាស៊ីននៅលើដែនដីវៀតណាមនោះ នឹងបង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងទំនាក់ទំនង សហប្រតិបត្តិការទ្វេភាគី។
លោក Tran Dai Quang បានចាត់ទុកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត ណាម-សហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) នាំមកឱកាសល្អសម្រាប់អភិវឌ្ឍន៍ទំ នាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាមជាមួយបេឡារុស។វៀតណាមនឹងខិត ខំប្រឹងប្រែងដើម្បីបេឡារុសនិងបណ្តាប្រទេស EAEU បើកទូលាយកិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយសហគមន៍អាស៊ាន។ លោក Tran Dai Quang ជឿ ជាក់ថា វៀតណាមនិងបេឡារុសនឹងក្តាប់ជាប់នូវឱកាសថ្មី ជម្រុញកិច្ចសហប្រតិបត្តិ ការលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិ ភាព ស្ថិរភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក៕