វៀតណាមនឹងផ្ដល់លិខិតឆ្លងដែនវ៉ាក់សាំងយ៉ាងទូលំទូលាយ

(VOVWORLD) - យោងតាមក្រសួងសុខាភិបាល អាស្រ័យលើការគ្របដណ្តប់វ៉ាក់ សាំងការពារកូវីដ-១៩ មានកម្រិតខ្ពស់ ដូច្នេះអត្រាករណីស្លាប់និងចំនួនករណីថ្មីបាន ធ្លាក់ចុះយ៉ាងខ្លាំង។

យោងតាមក្រសួងសុខាភិបាលវៀតណាម ក្នុងថ្ងៃទី១ ខែមេសា វៀតណាមបាន កត់ត្រាករណីឆ្លងកូវីដ-១៩ ចំនួន ៧២.៥៥៦ ករណី ធ្លាក់ចុះ ៨.២៧២ ករណី បើធៀប នឹងថ្ងៃមុន។ នេះគឺជាចំនួនករណីឆ្លងទាបបំផុតក្នុងរយៈពេលជាងមួយខែ ចាប់តាំងពីថ្ងៃ ទី ២៦ ខែកុម្ភៈមក។ គិតចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩មក វៀតណាមមាន អ្នកឆ្លង ចំនួនជាង៩,៦លានករណី។ រហូតមកដល់ពេលនេះ ចំនួនអ្នកជំងឺដែលត្រូវ បានព្យាបាលឲ្យជាសះស្បើយសរុបមានចំនួនជាង៧,៦លានករណី; ករណីស្លាប់ ចំនួន ជាង ៤២ពាន់ករណី។ យោងតាមក្រសួងសុខាភិបាល អាស្រ័យលើការគ្រប ដណ្តប់វ៉ាក់ សាំងការពារកូវីដ-១៩ មានកម្រិតខ្ពស់ ដូច្នេះអត្រាករណីស្លាប់និងចំនួនករណីថ្មីបាន ធ្លាក់ចុះយ៉ាងខ្លាំង។
តាមការគ្រោងទុក នៅដើមសប្តាហ៍ខាងមុខនេះ ក្រសួងសុខាភិបាលនឹងរៀបចំ សន្និសីទដាក់ពង្រាយការផ្ដល់លិខិតឆ្លងដែនវ៉ាក់សាំងទៅកាន់ខេត្តក្រុងទាំង៦៣ ហើយនឹងចាប់ផ្តើមផ្ដល់លិខិតឆ្លងដែនវ៉ាក់សាំងជាផ្លូវការយ៉ាងទូលំទូលាយក្នុង ពេលបន្ទាប់នោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ