វៀតណាមនិងព័រទុយហ្គាល់បង្កើនកិច្ចសហប្រតិបត្តិការនីតិបញ្ញាត្តិ
|
រដ្ឋសភាព័រទុយហ្គាល់ចែករំលែកនិងគាំទ្រភាពត្រឹមត្រូវ គាំទ្រការតស៊ូរបស់ប្រជាជនវៀតណាម (vietnamplus.vn) |
Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅព័រទុយហ្គាល់តាមសេចក្តី
អញ្ចើញរបស់ប្រធានរដ្ឋសភាព័រទុយហ្គាល់ នារសៀលថ្ងៃទី២៦មិថុនា គណៈ
ប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភាលោក Uong Chu Luu
បានជួបសន្ទនាជាមួយលោក Antonio Fillipe អនុប្រធានរដ្ឋសភាព័រទុយហ្គាល់។
លោក Uong Chu Luu បានសង្កត់ធ្ងន់ថា វៀតណាមចង់ទទួលបានកិច្ចសហការ
របស់ភាគីព័រទុយហ្គាល់ដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី
គាំទ្រវៀតណាមមានទំនាក់ទំនងជាមួយប្រទេសនីមួយៗក្នុងសហភាពអឺរ៉ុប
និយាយដោយឡែកនិងជាមួយ EU និយាយរួម។ អនុប្រធានរដ្ឋសភាវៀតណាម
ក៏បានរាយការណ៍អំពីការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ដោយ
ខុសច្បាប់ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម រំលោភដ៏ធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពសិទ្ធិអធិបតេយ្យភាពសិទ្ធិយុត្តាធិការរបស់
វៀតណាម រំលោភច្បាប់អន្តរជាតិបណ្ដាលអស្ថិរភាពនៅសមុទ្រខាងកើត។ រីឯ
អនុប្រធានរដ្ឋសភាព័រទុយហ្គាល់លោក Antonio Fillip បានអះអាងថា នឹងចលនា
ឃោសនាឲ្យបណ្ដាគណបក្សក្នុងរដ្ឋសភាព័រទុយហ្គាល់ចែករំលែកនិងគាំទ្រភាព
ត្រឹមត្រូវ គាំទ្រការតស៊ូរបស់ប្រជាជនវៀតណាម៕