វៀតណាម​និងព្រុយណេនឹង​ពង្រឹងកិច្ចសហប្រតិបត្តិការ លើក​កម្ពស់​មជ្ឈភាភ​របស់អាស៊ាន

(VOVWORLD) - នារសៀលថ្ងៃទី ១៩ មករា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេសវៀតណាម លោក Pham Binh Minh បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសប្រ៊ុយណេ លោក Dato Erywan Pehin Yusof ។
វៀតណាម​និងព្រុយណេនឹង​ពង្រឹងកិច្ចសហប្រតិបត្តិការ លើក​កម្ពស់​មជ្ឈភាភ​របស់អាស៊ាន - ảnh 1ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេសវៀតណាម លោក Pham Binh Minh (រូបថត៖ baoquocte.vn)

ក្រោមប្រធានបទ “រួមគ្នាយកចិត្តទុកដាក់ រួមគ្នាត្រៀមរៀបចំ និងរួមគ្នាប្រកបដោយវិបុលភាព” នោះ លោករដ្ឋមន្ត្រី Dato Erywan Pehin Yusof បានចែករំលែកអំពីការតំរង់ទិសដៅ និងអាទិភាពក្នុងឆ្នាំប្រធានអាស៊ាន ២០២១ ក្នុងនោះមានការអនុវត្តន៍គំនិតផ្ដួចផ្ដើមដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៨ និងការស្ដារឡើងវិញក្រោយពីជំងឺរាតត្បាត ដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០២០ ព្រមទាំងជំរុញការកសាងចក្ខុវិស័យសម្រាប់អាស៊ានក្រោយឆ្នាំ ២០២៥ ជំរុញកិច្ចសហប្រតិបត្តិការពហុភាគី សណ្ដាប់ធ្នាប់តំបន់ ដោយផ្អែកលើច្បាប់ និងកសាងគំនិតផ្ដួចផ្ដើមសហប្រតិបត្តិការដោយឆ្ពោះទៅរកប្រជាជន។ លោករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាថា វៀតណាម និងព្រុយណេនឹងពង្រឹងការសម្របសម្រួលគ្នា រួមចំណែកពង្រឹងសាមគ្គីភាពផ្ទៃក្នុង លើកកម្ពស់សមត្ថភាពបន្សាំ ក៏ដូចជាមជ្ឈភាពរបស់អាស៊ាន ដើម្បីសន្តិភាព សន្តិសុខ និងវិបុលភាពរួមនៅក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ