វៀតណាមនិងម៉ិកស៊ិកជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាងតំបន់

វៀតណាមនិងម៉ិកស៊ិកជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាងតំបន់ - ảnh 1

(VOVworld) - ទីក្រុង Toluca របស់ម៉ិកស៊ិកមានគោលបំណងបង្កើតទំនាក់ទំនង
សហប្រតិបតិ្តការជាមួយដៃគូនានារបស់វៀតណាម និងត្រៀមខ្លួនជាស្រេចចង
មេត្រីភាពជាមួយទីក្រុង Da Nang របស់វៀតណាម។នេះជាសេចក្ដីប្រកាសន៍របស់
អភិបាលក្រុង Toluca លោក Braulio Alvarez Jasso នៅជំនួបសន្ទនាជា មួយឯកអគ្គ
រដ្ឋទូតវៀតណាមប្រចាំនៅម៉ិកស៊ិកលោកស្រី Le Linh Lan សំដៅ តភ្ជាប់និងជំរុញ
ទំនាក់ទំនងសហប្រតិបតិ្តការរវាងតំបន់នានានៃប្រទេសទាំងពីរ។ថ្លែងមតិនៅទី
នេះ លោក Braulio Alvarez Jasso បានសង្កត់ធ្ងន់ទៅលើលក្ខណៈ ស្រដៀងគ្នាអំពី
គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងវប្បធម៌រវាងម៉ិកស៊ិកនិង វៀតណាម ហើយ
ចាត់ទុកនេះជាមូលដ្ឋានដើម្បីបង្កើតទំនាក់ទំនងសហប្រតិបតិ្ត ការលើច្រើនវិស័យ
រវាងខឿនសេដ្ឋកិច្ចទាំងពីរ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Le Linh Lan បានសង្ឃឹមថា ក្នុងឆ្នាំ២០១៥ វៀតណាម និង
ម៉ិកស៊ិកស្វាគមន៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតដោយសកម្មភាព ជាក់
ស្ដែងជាច្រើន ក្នុងនោះមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងមេត្រីភាព
រវាងទីក្រុង Toluca និងទីក្រុង Da Nang៕

ប្រតិកម្មទៅវិញ

ផ្សេងៗ