|
ឯកអគ្គរដ្ឋទូត Le Linh Lan ឆ្លើយសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម (រូបថត៖TTXVN) |
(VOVworld) - ឆ្លើយសម្ភាសន៍សារព័ត៌មានក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើក ទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ម៉ិកស៊ិក (ថ្ងៃទី១៩ ឧសភា) ឯក អគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិកស៊ិកលោកស្រី Le Linh Lan បានសង្កត់ធ្ងន់ថា វៀតណាមនិងម៉ិកស៊ិកមានសុទិដ្ឋិនិយមអំពីយថាទស្សនសហប្រតិបតិ្តការទ្វេភាគី ដោយឈរលើមូលដ្ឋានទំនាក់ទំនងមិត្តភាពជាប្រពៃណី មនោសញ្ចេតនាដ៏ជ្រាល ជ្រៅរវាងប្រជាជននិងរដ្ឋាភិបាលនៃប្រទេសទាំង២។តាមលោកស្រី ឯកអគ្គរដ្ឋទូតថា ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការនិងឆ្លៀតប្រើប្រាស់ប្រកបដោយ ប្រសិទ្ធភាពថែម
ទៀតនូវឧត្តមភាពនិងសក្ដានុភាពនៃប្រទេសនិមួយៗ ភាគីទាំង២ គប្បីជំរុញខ្លាំង
ការអនុវត្តវិធានការមួយចំនួនតាមទិស៣គឺ៖ បង្កើនការផ្លាស់ប្ដូរ គណៈប្រតិភូគ្រប់
ជាន់ថ្នាក់ ជំរុញខ្លាំងការកសាងនិងសុក្រិតយន្តការសហប្រតិបតិ្ត ការទ្វេភាគីនានា បង្កើនការផ្គត់ផ្គង់និងផ្លាស់ប្ដូរព័ត៌មានអំពីគោលនយោបាយ បរិយាកាសនិង
ឱកាសធ្វើអាជីវកម្ម ជំរុញការផ្សាភ្ជាប់អង្គភាពអាជីវកម្ម។ស្ថានប័ន តំណាងរបស់
ប្រទេសទាំង២នៅម៉ិកស៊ិកនិងវៀតណាមគប្បីជំរុញខ្លាំងតួនាទីជាស្ពានតភ្ជាប់ ផ្គត់ផ្គង់ព័ត៌មានអំពីឧត្តមភាព សមត្ថភាពផលិតកម្មនិងនាំចេញ វប្បធម៌និងទម្លាប់
ធ្វើអាជីវកម្មនិងប្រើប្រាស់របស់ទីផ្សារ៕