វៀតណាមនិងម៉ុងហ្គោលីជម្រុញកិច្ចសហប្រតិបត្តិការតាមយន្តការពហុភាគី
(VOVWORLD) -នារសៀលថ្ងៃទី២ខែមេសានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយលោក Amarjargal Gansukh លេខាធិការ ក្រុមប្រឹក្សាសន្តិសុខជាតិម៉ុងហ្គោលីដែលកំពុងមានដំណើបំពេញទស្សនកិច្ចនៅវៀត ណាម។
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយលោក Amarjargal Gansukh លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិម៉ុងហ្គោលី
|
ក្នុងជំនួបនេះ លោក Tran Dai Quang បានអះអាងថា វៀតណាមត្រៀមជា ស្រេច ចែករំលែកបទពិសោធន៍ផ្លាស់ប្តូរថ្មី ការអភិវឌ្ឍសេដ្ឋ កិច្ចឧស្សាហកម្មនិង ទេសចរណ៍ជាមួយម៉ុងហ្គោលី។ លោកប្រធានរដ្ឋបានស្នើរឲ្យភាគីទាំងពីរ បង្កើនការ ផ្លាស់ប្តូរព័ត៌មាន លើកកម្ពស់ការប្រតិបត្តិច្បាប់។ ភាគីទាំងពីរគប្បីបង្កើនកិច្ចសហប្រ តិបត្តិការ ជួបប្រាស្រ័យប្រជាជន។
រីឯខ្លួនវិញ លោក Amarjargal Gansukh បានជូនដំណឹងនូវលទ្ធ ផលជួបពិ ភាគ្សាជាមួយរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam នារៀលថ្ងៃទី២ ខែមេសាប្រកបដោយជោគជ័យ។ ក្នុងនោះ ម៉ុង ហ្គោលីមានបំណងបង្កើនកិច្ចសហ ប្រតិបត្តិការក្នុងការធានាសន្តិសុខជាតិនិងក្នុងវិស័យបង្ការប្រឆំាងបទល្មើសជាមួយ វៀតណាម៕