វៀតណាមនិងម៉ុងហ្គោលីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបង្ការ និងប្រឆាំងឧក្រិដ្ឋកម្ម

(VOVWORLD) - នៅថ្ងៃទី២ ខែមេសា នៅរដ្ឋធានីហាណូយ ឧត្តមសេនីយ៍ឯក លោក To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានអញ្ជើញជួបពិភាក្សាជាមួយលេខា ធិការក្រុមប្រឹក្សាសន្តិសុខជាតិម៉ុងហ្គោលី លោក Amarjargal Gansukh ដែលកំពុង បំពេញទស្សនកិច្ចនៅវៀតណាម។
 វៀតណាមនិងម៉ុងហ្គោលីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបង្ការ  និងប្រឆាំងឧក្រិដ្ឋកម្ម - ảnh 1 វៀតណាមនិងម៉ុងហ្គោលីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបង្ការ  និងប្រឆាំងឧក្រិដ្ឋកម្ម 

 ថ្លែងមតិក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក លោក To Lam បានអះអាងថា ក្នុងរយៈពេលខាងមុខ ក្រសួងនគរបាលវៀតណាមនឹងសិក្សាស្រាវជ្រាវអំពី ទិសដៅកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាមួយ ម៉ុងហ្គោលីដើម្បីចែករំលែកបទពិសោធន៍ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ លោក To Lam ស្នើរឲ្យភាគីទាំងពីរសិក្សាថែមទៀតនូវការបង្កើតយន្តការសហប្រតិបត្តិការលើវិស័យសន្តិសុខដើម្បីចែករំលែក ព័ត៌មាន ទៅវិញទៅមក ព្រមទាំង បន្តជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការពហុភាគីផងដែរ។

រីឯខ្លួនវិញ លោក Amarjargal Gansukh មានគោលបំណងចង់ឱ្យ ក្រសួងសន្តិសុខវៀតណាម និងក្រុមប្រឹក្សា សន្តិសុខជាតិម៉ុងហ្គោលី បន្តស្វែង យល់ លើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបង្ការ ប្រយុទ្ ធប្រឆាំង ឧក្រិដ្ឋកម្ម និង ភេរវកម្ម ដើម្បីជំរុញទំនាក់ទំនងជាប្រពៃណី និង មិត្តភាព រវាងវៀតណាមនិងម៉ុងហ្គោលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ