វៀតណាមនិងម៉ិចស៊ីកូផ្លាស់ប្ដូរបទពិសោធន៍អំពីការងារសាសនា
|
ទេសភាពពីមហាពិធីវិសាខបូជាវៀតណាម |
(VOVworld) - ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ មិថុនា គណៈប្រតិភូក្រសួងមហាផ្ទៃ
វៀតណាម ដឹកនាំដោយអនុរដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មការសាសនារដ្ឋាភិបាល
លោក Pham Dung បានទៅបំពេញទស្សនកិច្ចការងារនៅម៉ិចស៊ីកូ សំដៅផ្លាស់ប្ដូរ
បទពិសោធន៍អំពីការងារសាសនា និងបង្កើនទំនាក់ទំនងមិត្តភាពសហប្រតិបតិ្តការ
ទ្វេភាគីលើច្រើនវិស័យ។នៅបណ្ដាជំនូបធ្វើការជាមួយអគ្គលេខាធិការក្រុមប្រឹក្សាអេវ៉ែក
ម៉ិចស៊ីកូលោក Eugenio Lira Rugarcia និងអនុរដ្ឋមន្រ្តីមហាផ្ទៃទទួលបន្ទុកបញ្ហាជនជាតិ
អន្តោប្រវេសន៍ និងសាសនាម៉ិស៊ីកូលោកស្រី Mercedes Del Carmen Guillen Vicente
លោក Pham Dung បានជូនដំណឹងអំពីស្ថានភាពសាសនានៅវៀតណាម គោល
នយោបាយរបស់រដ្ឋវៀតណាមចំពោះបណ្ដាសាសនានិងលក្ខណៈពិសេសរបស់បណ្ដា
សាសនានៅវៀតណាម។ភាគីម៉ិចស៊ីកូបានវាយតំលៃខ្ពស់ចំពោះបណ្ដាវន្ឍនភាពនានា
ក្នុងគោលនយោបាយស្ដីពីសាសនារបស់បក្សនិងរដ្ឋវៀតណាម និងចាត់ទុកនោះគឺ
បទពិសោធន៍ដ៏ល្អសំរាប់ប្រទេសកាតូលិកនានាដូចជាម៉ិស៊ីកូ។