វៀតណាមនិងម៉ីយ៉ាន់ម៉ាជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើន

(VOVworld) - នាថ្ងៃទី២៩ ឧសភា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស
វៀតណាមលោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសម៉ីយ៉ាន់ម៉ា លោក U Wunna
Maung Lwin បានធ្វើសហអធិបតីសម័យប្រជុំលើកទី៨របស់ គណៈកម្មាធិការចម្រុះ
ស្ដីអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ម៉ីយ៉ាន់ម៉ា ដែលបានរៀបចំឡើងនៅ
រដ្ឋធានី Nay Pyi Taw របស់ម៉ីយ៉ាន់ម៉ា។នៅទីនេះ ភាគី ទាំង២បានប្ដេជ្ញាសំរេចគោល
ដៅគឺបង្កើនតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង ៥០០លានដុល្លាអាមេរិកក្នុងឆ្នាំ
២០១៥។ម៉ីយ៉ាន់ម៉ាវាយតំលៃខ្ពស់ចំពោះគំរោង ការណ៍វិនិយោគជាច្រើនរបស់អង្គ
ភាពអាជីវកម្មវៀតណាមដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់និងផលប្រយោ
ជន៍ជាក់ស្ដែង។ព្រមទាំងជូនដំណឹងថា កំពុងពិនិត្យមើលផ្ដល់លិខិតអនុញ្ញាត្តិសំ
រាប់ធនាគារ BIDV របស់វៀតណាមបើកសាខា នៅម៉ីយ៉ាន់ម៉ាដើម្បីបង្កលក្ខណៈ
ងាយស្រួលសំរាប់សកម្មភាពវិនិយោគពាណិជ្ជ កម្មនានារវាងប្រទេសទាំង២។
វៀតណាមនិងម៉ីយ៉ាន់ម៉ាជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើន - ảnh 1

ស្ដីអំពីបញ្ហាអន្តរជាតិនិងតំបន់ ភាគីទាំង២បានអះអាងថា នឹងបន្តសហការយ៉ាង ស្អិតរមួតនៅវេទិការពហុភាគីនានា ក៏ដូចជាសហការជាមួយប្រទេសជាសមាជិក អាស៊ានផ្សេងៗទៀតក្នុងការបង្កើតសហគមន៍អាស៊ាននាចុងឆ្នាំ២០១៥។ម៉ីយ៉ាន់ ម៉ាក៏បានបញ្ជាក់លើគោលជំហរដែលសុំឲ្យភាគីទាក់ទិននានានៅសមុទ្រខាងកើត ដោះស្រាយជំលោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុ
សញ្ញាណអ.ស.បស្ដីពីច្បាប់សមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ