វៀតណាមនិងម៉ីយ៉ាន់ម៉ាបង្កើនកិច្ចសហប្រតិបតិ្តការទ្វេភាគីនិងពហុភាគី


(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ីយ៉ាន់ម៉ា នាថ្ងៃ
ទី១១ មិនា នៅរដ្ឋធានី Nay Pyi Taw អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi
Doan បានអញ្ជើញទៅជួបសម្ដែងការគួរសមជាមួយប្រធានាធិបតីម៉ីយ៉ាន់ម៉ាលោក
Thein Sein និងជួបចរចារជាមួយអនុប្រធានាធិបតីលោក Nyan Tun។ភាគី ទាំងបាន
ឯកភាពថា នឹងលាតត្រដាងអនុវត្តយន្តការសហប្រតិបតិ្តការទ្វេភាគីប្រកបដោយ
ប្រសិទ្ធភាព ក្នុងនោះមានការរៀបចំសម័យប្រជុំរបស់គណៈកម្មាធិការចម្រុះវៀត
ណាម ម៉ីយ៉ាន់ម៉ាលើកទី៨ ជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម និង
វិនិយោគ បង្កើនតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបាននិងហួស៥០០លានដុល្លា
អាមេរិកក្នុងឆ្នាំនេះ។ទន្ទឹមនឹងនោះ ភាគីទាំង២បន្តសហប្រតិបតិ្តការយ៉ាងស្អិតរមួត
ក្នុងវិស័យសន្តិសុខយោធា និងបើកទូលាយកិច្ចសហប្រតិបតិ្តការលើវិស័យមាន សក្ដានុភាពផ្សេងៗ។
វៀតណាមនិងម៉ីយ៉ាន់ម៉ាបង្កើនកិច្ចសហប្រតិបតិ្តការទ្វេភាគីនិងពហុភាគី - ảnh 1
អនុប្រធានាធិបតីម៉ីយ៉ាន់ម៉ាលោក Nyan Tun ទទួលជួបសន្ទនាជាមួយ
អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan (រូបថត៖TTXVN)

ថ្នាក់ដឹកនាំជាន់ខ្ពស់ម៉ីយ៉ាន់ម៉ាបានយល់ព្រមថា នឹងពិនិត្យមើលការផ្ដល់អាជ្ញា
ប័ណ្ណសំរាប់ធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាមបើកសាខានៅម៉ីយ៉ាន់ម៉ា
បង្កលក្ខណៈងាយស្រួលសំរាប់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម បើក
ទូលាយសកម្មភាពស្ទង់រកប្រេងឧស្ម័ននៅម៉ីយ៉ាន់ម៉ា ជួយឧបត្ថម្ភសកម្មភាព
 សាជីវកម្មរបស់សម្ព័ន្ធក្រុមហ៊ុន Viettel ជាមួយក្រុមហ៊ុន Yantanarporn Teleport។
ថ្នាក់ដឹកនាំកំពូលម៉ីយ៉ាន់ម៉ា ក៏បានស្នើរឲ្យប្រទេសទាំង២បង្កើនកិច្ចសហប្រតិ
បតិ្តការ លើវិស័យផលិតកម្មនិងផ្សព្វផ្សាយអង្ករ កៅស៊ូ ចិញ្ចឹមជលផលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ