វៀតណាមនិងមីយ៉ាន់ម៉ាសន្យាធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងពាណិជ្ជកម្ម-វិនិយោគ

(VOVworld) - វៀតណាមនិងមីយ៉ាន់ម៉ានាថ្ងៃទី២៦ តុលា បានចេញសេចក្ដីថ្លែង
ការណ៍រួមក្នុងឱកាសដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី២៦ដល់ថ្ងៃ
ទី២៨ តុលា របស់ប្រធានាធិបតីសាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ាលោក Htin
Kyaw។ឯកសារនេះបានលើកច្បាស់ថា ប្រធានរដ្ឋវៀតណាមនិងប្រធានាធិបតី
មីយ៉ាន់ម៉ាបានអញ្ជើញជួបចរចារ ហើយឯកភាពលើការជំរុញខ្លាំងដំណើរទស្សន
កិច្ចនិងជំនួបប្រាស្រ័យជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់រវាងបក្ស រដ្ឋាភិបាល រដ្ឋ រដ្ឋសភា
និងប្រជាជននៃប្រទេសទាំងពីរ។
វៀតណាមនិងមីយ៉ាន់ម៉ាសន្យាធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងពាណិជ្ជកម្ម-វិនិយោគ - ảnh 1
ទិដ្ឋភាពនៃជំនួបចរចារជាន់ខ្ពស់វៀតណាម-មីយ៉ាន់ម៉ា (រូបថត៖VOV)

 ភាគីទាំងពីរបានសន្យាធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងពាណិជ្ជកម្ម វិនិ
យោគទ្វេភាគីដោយឈរលើមូលដ្ឋានផលប្រយោជន៍ដូចគ្នា ហើយបង្កលក្ខណៈ
ល្អបំផុតដើម្បីឲ្យសកម្មភាពធ្វើអាជីវកម្មអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ថ្នាក់ដឹកនាំទាំង
ពីរ រូបបានចែករំលែកនូវទស្សនៈ ផលប្រយោជន៍រួមអំពីសន្តិភាព សន្តិសុខតំបន់
និង អះអាងលើការបង្កើនកិច្ចសហប្រតិបតិ្តការការពារជាតិសន្តិសុខរវាងប្រទេស
ទាំងពីរ ព្រមទាំងពិចារណាលើការបង្កើតយន្តការ “កិច្ចសន្ទនាគោលនយោបាយការ
 ពារជាតិ” និងយន្តការ “ក្រុមការងាររួម” រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ
យ៉ាងឆាប់ៗ។
ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានាធិបតីលោក Htin Kyaw បាន
ស្វាគមន៍ការតភ្ជាប់កាន់តែខ្លាំងក្លានិងទូលំទូលាយរវាងប្រទេសទាំងពីរលើវិស័យ
កសិកម្ម ទូរគមនាគមន៍ ចរាចរណ៍ដឹកជញ្ជូនជាដើម។ថ្នាក់ដឹកនាំទាំងពីររូបវាយ
តំលៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការដ៏ស្អិតរមួតរវាងប្រទេសទាំងពីរនៅវេទិកា
តំបន់និងអន្តរជាតិ ហើយឯកភាពលើការពង្រីកលទ្ធ ផលនោះក្នុងក្របខ័ណ្ឌ
អាស៊ាននិងវេទិកាតំបន់និងអន្តរជាតិផ្សេងៗទៀត។
ប្រធានរដ្ឋវៀតណាមនិងប្រធានាធិបតីមីយ៉ាន់ម៉ាអះអាងនូវការសន្យារក្សា
សន្តិភាព ស្ថិរភាពនិងភាពសម្បូររុងរឿងនៅតំបន់ ជំរុញការខំប្រឹងប្រែងកសាង
សហគមន៍អាស៊ាន ព្រមទាំងអះអាងជាថ្មីម្ដងទៀតនូវសារសំខាន់នៃការដោះ
ស្រាយជំ លោះនៅតំបន់ដោយសន្តិវិធី គោរពគោលការណ៍នានាដែលត្រូវបាន
ទទួលស្គាល់យ៉ាងទូលំទូលាយនៃច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.ប
ស្ដីអំពី ច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ផង។ភាគីទាំងពីរបានអះអាងជាថ្មី
ម្ដងទៀត នូវការគាំទ្រចំពោះការអនុវត្តន៍យ៉ាងពេញលេញនិងប្រកបដោយ
ប្រសិទ្ធិភាពនូវសេចក្ដីថ្លែងការណ៍ស្ដីអំពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ
ខាងកើត (DOC) ហើយភាពចាំបាច់នៃការសម្រេចក្រមប្រតិបត្តិសំរាប់ភាគីនានា
នៅសមុទ្រខាងកើត (COC) យ៉ាងឆាប់រហ័សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ