វៀតណាមនិងម៉ូហ្សំប៊ិកបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ

(VOVWORLD) -  នាថ្ងៃទី ១០ ធ្នូ នៅទីស្នាក់ការ ក្រសួងយុត្តិធម៌ រដ្ឋធម្មនុញ្ញ និងសាសនាម៉ូហ្សំប៊ិក ប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលវៀតណាម ដឹកនាំដោយរដ្ឋមន្រ្តីក្រសួងនគរបាល លោក To Lam បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ ក្រសួងយុត្តិធម៌ រដ្ឋធម្មនុញ្ញនិងសាសនាម៉ូហ្សំប៊ិក ដឹកនាំដោយលោក Joaquim Veríssimo  រដ្ឋមន្រ្តីក្រសួងយុត្តិធម៍ រដ្ឋធម្មនុញ្ញនិងសាសនា ម៉ូហ្សំប៊ិកផងដែរ។

វៀតណាមនិងម៉ូហ្សំប៊ិកបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ - ảnh 1រដ្ឋមន្រ្តីក្រសួងនគរបាល លោក To Lam  និងលោក លោក Joaquim Veríssimo (រូបថតៈ bocongan.gov.vn)

នៅក្នុងកិច្ចពិភាក្សានេះ រដ្ឋមន្រ្តីទាំងពីររូបបានសន្យាថា នឹងមិនអនុញ្ញាតឱ្យអង្គការឬបុគ្គលណាមួយ ឆ្លៀតយកទឹកដីភាគីម្ខាង ដើម្បីធ្វើប្រតិបត្តិការប្រឆាំងនឹងភាគីម្ខាងទៀត រួមទាំងព្រមព្រៀងគ្នា ពង្រឹងការពិគ្រោះយោបល់ ផ្លាស់ប្តូរព័ត៌មាន និងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី។ ជាពិសេស ជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងដំណើរការចុះហត្ថលេខា ចូលរួមនិងអនុវត្តន៍បណ្តាសន្ធិសញ្ញាអន្តរជាតិ ដែលភាគីទាំងពីរជាសមាជិកភាព។

ក្នុងឱកាសនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបត្យាប័ននិងកិច្ចព្រមព្រៀងស្តីពីការផ្ទេរជនជាប់ចោទទៅពន្ធនាគារ ដែលជាមូលដ្ឋានច្បាប់ សម្រាប់ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាយុត្តិធម៌និងព្រហ្មទ័ណ្ឌផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ