វៀតណាមនិងម៉ាឡេស៊ីជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ សីហា នៅទីស្នាក់ការក្រសួងការពារប្រទេស (នៃទីក្រុងហាណូយ) ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម លោក Nguyen Tan Cuong បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះអគ្គមេបញ្ជាការកងកម្លាំងការពារជាតិម៉ាឡេស៊ី លោក Tan Sri Datuk Seri Mohammad bin Ab Rahman រួមជាមួយនឹងសមាជិកនៃគណៈប្រតិភូ មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៣-១៦ខែសីហា។

វៀតណាមនិងម៉ាឡេស៊ីជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ - ảnh 1ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម លោក Nguyen Tan Cuong និងមេបញ្ជាការកងកំលាំងការពារប្រទេសម៉ាឡេស៊ី លោក Tan Sri Datuk Seri Mohammad bin Ab Rahman  (រូបថត៖ dangcongsan.vn)

បន្ទាប់ពីពិធីទទួលស្វាគមន៍ ភាគីទាំងពីរបានដំណើរការកិច្ចពិភាក្សា។ នៅក្នុងជំនួបនេះ លោកប្រធានអគ្គសេនាធិការ Nguyen Tan Cuong បានសង្កត់ធ្ងន់ថា នាពេលថ្មីៗនេះ ឈរលើមូលដ្ឋាននៃអនុស្សរណៈយោគយល់គ្នារវាងរដ្ឋាភិបាលទាំងពីរ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដែលបានចុះហត្ថលេខាកាលពីខែធ្នូឆ្នាំមុន ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី កិច្ចសហប្រតិបត្តិការយោធា និងការពារជាតិទ្វេភាគីត្រូវបានភាគីទាំងពីរយកចិត្តទុកដាក់ និងសម្រេចបានលទ្ធផលជាក់ស្តែង និងលេចធ្លោលើគ្រប់វិស័យ។ លោកប្រធានអគ្គសេនាធិការ Nguyen Tan Cuong បានស្នើឱ្យភាគីទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នារវាងរដ្ឋាភិបាលទាំងពីរ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដោយ ផ្តោតលើវិស័យដូចជា ៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; យន្តការពិគ្រោះយោបល់របស់កងទ័ពអាកាស និងការផ្លាស់ប្តូរមន្ត្រីវ័យក្មេង; បន្តពិភាក្សាយ៉ាងសកម្ម និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា និងយន្តការពហុភាគី ជាពិសេសកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-អាស៊ាន (ADMM) សន្និសីទរដ្ឋមន្ត្រីការពារជាតិ នៃបណ្តាប្រទេសអាស៊ានបើកទូលាយ (ADMM+)។

វៀតណាមនិងម៉ាឡេស៊ីជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ - ảnh 2ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថត៖ dangcongsan.vn)

រីឯខ្លួនវិញ ប្រមុខការពារជាតិម៉ាឡេស៊ី លោក Tan Sri Datuk Seri Mohammad bin Ab Rahman បានអះអាងថា ដំណើរទស្សនកិច្ចនេះ គឺជាឱកាសសម្រាប់ភាគីទាំងពីរ ចែករំលែកទស្សនៈរួម ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខ ជាពិសេសសន្តិសុខក្រៅប្រពៃណី។ ក្នុងបរិបទបច្ចុប្បន្ននៃបញ្ហាប្រឈមសកលដែលអន្តរកម្ម និងពហុវិមាត្រ មេបញ្ជាការ Tan Sri Datuk Seri Mohammad bin Ab Rahman បានចាត់ទុកថា ប្រទេសនានាចាំបាច់រួមដៃនិងសហប្រតិបត្តិការជាមួយគ្នាកាន់តែស្អិតរមួតថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ