វៀតណាមនិងម៉ាឡេស៊ីបង្កើនកិច្ចសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយ

(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរ ទេសវៀតណាមលោក Pham Binh Minh នាថ្ងៃទី២៧ កក្កដា រដ្ឋមន្រ្តីការបរទេស ម៉ាឡេស៊ីលោក Anifah Aman បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាម ហើយរួមជាមួយលោក Pham Binh Minh ជាសហអធិបតីសម័យប្រជុំ លើកទី៥គណៈកម្មាធិការសហប្រតិបតិ្តការសេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកទេស វៀតណាម-ម៉ាឡេស៊ីនៅរដ្ឋធានីហាណូយ។
វៀតណាមនិងម៉ាឡេស៊ីបង្កើនកិច្ចសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយ - ảnh 1 រដ្ឋមន្រ្តីការបរទេសទាំង២ផ្លាស់ប្ដូរកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំង២ (រូបថត៖TTXVN)

(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរ ទេសវៀតណាមលោក Pham Binh Minh នាថ្ងៃទី២៧ កក្កដា រដ្ឋមន្រ្តីការបរទេស ម៉ាឡេស៊ីលោក Anifah Aman បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាម ហើយរួមជាមួយលោក Pham Binh Minh ជាសហអធិបតីសម័យប្រជុំ លើកទី៥គណៈកម្មាធិការសហប្រតិបតិ្តការសេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកទេស វៀតណាម-ម៉ាឡេស៊ីនៅរដ្ឋធានីហាណូយ។ នៅទីនេះ ភាគីទាំង២បានឯកភាព បង្កើនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រឹតបន្តឹងទំនុកទុកចិត្តលើកាណាល់ ទំនាក់ទំនងទាំងអស់រួមមានបក្ស រដ្ឋាភិបាល រដ្ឋ រដ្ឋសភានិងការទូតប្រជាជន។

        ភាគីទាំងពីរឯកភាពជំរុញខ្លាំងសកម្មភាពពន្លឿនពាណិជ្ជកម្ម វិនិយោគនិង បើកទូលាយការផ្លាស់ប្ដូរទំនិញ បង្កលក្ខណៈងាយស្រួលសំរាប់វិនិយោគិននៃ ប្រទេសទាំង២សហប្រតិបតិ្តការធ្វើអាជីវកម្ម។

        ភាគីទាំង២ឯកភាពជំរុញកិច្ចសហប្រតិបតិ្តការសន្តិសុខការពារជាតិ ហើយ ធ្វើការចរចារនិងចុះហត្ថលេខាឲ្យបានឆាប់ៗនៃកិច្ចព្រមព្រៀងស្ដីពីការបង្ការប្រឆាំងការជួញដូរ មនុស្សនិងកិច្ចព្រមព្រៀងស្ដីពីការធ្វើបត្យាប័នជា។

        ភាគីទាំង២បន្តសហការនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់និងអន្តរ ជាតិនានាជាពិសេសគឺអាស៊ាននិងអ.ស.ប។ភាគីទាំង២សន្យាបង្កើនការពិគ្រោះយោបល់ដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាពនិងសេរីភាពខាងនាវា ចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងអំពាវនាវឲ្យភាគីទាក់ទិន ទាំងអស់អត់ធ្មត់ មិនប្រើប្រាស់អំពើហឹង្សាឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សា ដោះស្រាយជំលោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញា ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ ភាគីទាំង២អះអាងជាថ្មីម្ដងទៀតនូវការគាំទ្រចំពោះ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆាប់ទទួលបានក្រមប្រតិបត្តិនៅសមុទ្រ ខាងកើត (COC)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ