វៀតណាមនិងម៉ាឡេស៊ីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

(VOVWORLD) - នាថ្ងៃទី ២៤ ខែតុលា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកស្រី Wan Azizah Wan Ismail  ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

វៀតណាមនិងម៉ាឡេស៊ីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកស្រី   Wan Azizah Wan Ismail

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាមបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកជំទាវឧបនាយករដ្ឋមន្ត្រីគឺមានសារៈសំខាន់ដែលប្រព្រឹត្តទៅចំឱកាសនៃការប្រារព្ធខួបលើកទី ៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូត (1973 – 2018) ។ ដំណើរទស្សនកិច្ចនេះនឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែង ព្រមទាំងរឹតបន្តឹងនូវជំនឿទុកចិត្តនយោបាយ រវាងប្រទេសទាំងពីរ។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំលើកទី៦ រដ្ឋសភាវៀតណាមនីតិកាលទី១៤នេះ  រដ្ឋសភាវៀតណាមនឹងផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលវៀតណាមជាប្រទេសហត្ថលេខី រួមទាំងប្រទេសចំនួន ១០ទៀត  ក្នុងនោះមានប្រទេសម៉ាឡេស៊ីផងដែរ។ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan មានបំណងចង់ឲ្យ រដ្ឋសភាជាតិម៉ាឡេស៊ីនឹងពិនិត្យនិងអនុម័តលើកិច្ចព្រមព្រៀងនេះ ឲ្យមានសពុលភាពនិងបានអនុវត្តន៍យ៉ាងឆាប់ៗ។ រួមចំណែកជម្រុញពាណិជ្ជកម្មសេរីនិងការចង់សម្ព័ន្ធសេដ្ឋកិច្ចក្នុងតំបន់។

ចំណែកឯនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកស្រី Wan Azizah Wan Ismail សង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបានរឹតបន្តឹងឲ្យកាន់តែកក់ក្តៅ ជាពិសេសនៅក្នុងទំនាក់ទំនងការទូត។

ធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងឧបនាយករដ្ឋមន្រ្តី Wan Azizah Wan Ismail បានវាយតំលៃខ្ពស់ចំពោះការសម្របសម្រួលរវាងប្រទេសទាំង ២ លើបណ្តាវេទិការតំបន់និងអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ អាស៊ាន បណ្តាសន្និសីទ APEC និង ASEM ។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពគ្នាថា ជាប្រទេស ដែលមានផលប្រយោជន៍ផ្ទាល់នៅក្នុងបញ្ហាសមុទ្រខាងកើត តាមនោះប្រទេសទាំងពីរគួរតែសហការយ៉ាងសកម្មជាមួយបណ្តាប្រទេសអាស៊ានដទៃទៀតដើម្បីសម្របសម្រួលនូវតួនាទីនិងការពង្រឹងសាមគ្គីភាពនិងតួនាទីរបស់អាស៊ាននៅក្នុងកិច្ចព្រមព្រៀងសន្តិភាពនៅសមុទ្រចិនខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ